ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា វិស័យយុត្តិធម៌ និងវិស័យជាច្រើនទៀតនៅកម្ពុជា ត្រូវបានរស់ឡើងវិញក្រោយផ្តួលរំលំរបបប៉ុល ពត

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 283
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា វិស័យយុត្តិធម៌ និងវិស័យជាច្រើនទៀតនៅកម្ពុជា ត្រូវបានរស់ឡើងវិញក្រោយផ្តួលរំលំរបបប៉ុល ពតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា វិស័យយុត្តិធម៌ និងវិស័យជាច្រើនទៀតនៅកម្ពុជា ត្រូវបានរស់ឡើងវិញក្រោយផ្តួលរំលំរបបប៉ុល ពត

    នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភា ភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី ដែលបានបញ្ចប់ការសិក្សាសរុបចំនួន ១៨៣៥ នាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា និស្សិតខ្លះនៅពេលធ្វើកំណែទម្រង់វិស័យយុត្តិធម៌កើតឡើង គឺនិស្សិតទាំងនោះមិនទាន់កើតនោះទេ ដូច្នេះបានជាត្រូវការចាស់ទុំខ្លះ រៀបរាប់ពីដំណើររឿងថា តើវិស័យយុត្តិធម៌នៅកម្ពុជាមានដំណើរការវិវត្តន៍ដូចម្តេចខ្លះ?

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថា នៅចំណុចនៃដំណើរការវិវត្តន៍នេះ កុំនិយាយឡើយដល់វិស័យយុត្តិធម៌ គឺប្រទេសកម្ពុជាយើងអ្វីៗ ក៏បានស្លាប់ទាំងអស់ដែរ ស្លាប់ទាំងប្រពៃណី សាសនា ទៅទាំងអស់ ដល់ពេលរស់ឡើងវិញ គឺក្រោយពេលផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត។ ជាការពិតវិស័យយុត្តិធម៌ នៅក្នុងកំឡុងពេលកាលនោះ ក៏បានរៀបចំឡើងវិញ ជាបណ្តើរៗ ជាដំណាក់រហូតមានរចនាសម្ព័ន្ធ និងរបៀបរៀបរយដូចបច្ចុប្បន្ននេះ ៕

    អត្ថបទទាក់ទង