ខ្មែរប៉ុស្ដិ៍ Close

ចៅចាក់ស្មុក៖ អ្នកនយោបាយក្បត់ជាតិ សម រង្ស៊ី ត្រូវតែលាលែងពីសញ្ជាតិខ្មែរ!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 62
ចៅចាក់ស្មុក៖ អ្នកនយោបាយក្បត់ជាតិ សម រង្ស៊ី ត្រូវតែលាលែងពីសញ្ជាតិខ្មែរ! ចៅចាក់ស្មុក៖ អ្នកនយោបាយក្បត់ជាតិ សម រង្ស៊ី ត្រូវតែលាលែងពីសញ្ជាតិខ្មែរ!

«ខ្ញុំធ្លាប់បានធ្វើដំណើរ ហើយនឹងធ្វើដំណើរជាមួយលិខិតឆ្លងដែនបារាំងរបស់ខ្ញុំមកកាន់កម្ពុជា និងនៅប្រទេសផ្សេងទៀត»។ នេះជាការថ្លែង ប្រកបដោយមោទនភាពបែបជនក្បត់ជាតិនិងដោយគ្មានការអៀនខ្មាសរបស់ទណ្ឌិត សម រង្ស៊ី ដែលប្រកាសថាជានយោបាយដែលស្រឡាញ់ខ្មែរ ការពារផលប្រយោជន៍ខ្មែរ តែតាមពិតជាអ្នកបំផ្លាញខ្មែរសោះ ព្រោះសម រង្ស៊ីតែងតែបង្អាប់កម្ពុជា បំផ្លាញកម្ពុជ ហើយសរសើរបរទេស។ ការប្រកាសថាខ្លួនប្រើប្រាស់តែលិខិតឆ្លងដែនបារាំងក្នុងការធ្វើដំណើររបស់ទណ្ឌិត សម រង្ស៊ី កាន់តែ បង្ហាញយ៉ាងច្បាស់ថាសម រង្ស៊ី ពិតជាជនក្បត់ជាតិ ពេញលក្ខណៈ ហើយសម រង្ស៊ី គ្មានបេះដូងជាខ្មែរឡើយ។ អ្វីទាំងអស់ដែល សម រង្ស៊ី បានធ្វើមិនបម្រើផលប្រយោជន៍ជាតិនិងប្រជាជនខ្មែហើយធ្វើអ្វីៗក៏មិនក្នុងនាមជាជនជាតិខ្មែរឡើយ។ ដូច្នេះហើយបានគ្រប់សកម្មភពទាំងអស់របស់ទណ្ឌិត សម រង្ស៊ី ដែលបានធ្វើចាប់ពីឈានជើងចូលក្នុងឆាកនយោបាយខ្មែរ សម រង្ស៊ី បានប្រើប្រាស់នយោបាយប្រឆាំងនឹងកម្ពុជា ប្រឆាំងនឹងប្រជាជនខ្មែរជានិច្ច។

ចាប់តាំងពីមុនឈានជើងចូលមកក្នុងឆាកនយោបាយកម្ពុជានៅឆ្នាំ ១៩៩៣ សម រង្ស៊ី គឺជាជនសកម្មនិយមប្រឆាំងនឹងការរស់ឡើងវិញរបស់ជាតិនិងប្រជាជនកម្ពុជា។ សាក្សីជាជនបរទេស និងជាមន្ត្រីអង្គការសហប្រជាជាតិ បានលើកឡើងថា នៅឆ្នាំ ១៩៩១ សម រង្ស៊ី បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអង្គការមនុស្សធម៌នានា ដែលចូលមកជួយកម្ពុជា និងប្រជាជនខ្មែរ។ អង្គការមនុស្សធម៌ទាំងនោះបានចូលមកតាំងពីឆ្នាំ១៩៧៩ ដើម្បីជួយសម្រាលនូវការលំបាករបស់ពលរដ្ឋខ្មែរដែលទើបតែងើបពីរបបវាលពិឃាតខ្មែរក្រហម និងកាត់បន្ថយការរងគ្រោះដោយអយុត្តិធម៌ពីការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងនយោបាយពីបស្ទឹមប្រទេស បន្ថែមពីការរងទុក្ខខ្លោចផ្សាក្នុងរបបខ្មែរក្រហម ក្រោយពីខ្លួនងើបឡើងវាយផ្តួលរំលំរបបខ្មែរក្រហម។ ចាប់តាំងពីឆ្នាំ ១៩៩៤ សម រង្ស៊ី បានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធមកលើរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដោយប្រើប្រាស់នយោបាយបំផ្លាញជាតិអំពាវនាវឱ្យបរទេសកុំផ្តល់ជំនួយ កុំវិនិយោគ និងកុំទិញទំនិញពីកម្ពុជា។ សម រង្ស៊ី ជាប់ឈ្មោះថាជាអ្នករើសអើងប្រកាន់ពូជសាសន៍ហើយត្រូវបានអ៊ុនតាក់ធ្វើការព្រមានជាផ្លូវការ។ ឥរិយាបថក្រអឺតក្រទមប្រកបដោយការសងសឹករបស់ សម រង្ស៊ី នេះទៀតសោតក៏ដោយសារតែ សម រង្ស៊ី ជាកូនរបស់ សម សារី ដែលជាជនក្បត់ជាតិ និងត្រូវបានគេដឹងថាជាឧបករណ៍នយោបាយរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ប្រមុខរដ្ឋនៃសម័យសង្គមរាស្ត្រនិយម។ សម រង្ស៊ី មានគំនុំនយោបាយដ៏ជ្រៀលជ្រៅបំផុត ហើយអ្វីដែលសម រង្ស៊ី ធ្វើការសងសឹកគឺបំផ្លាញកម្ពុជា ក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលចៅហ្វាយនាយបរទេសពួកគេបំពាក់បំប៉ន និងផ្គត់ផ្គង់ទាំងថវិកា និងមនោគមវិទ្យា។

សម រង្ស៊ី ដើរបំផ្លាញឆ្នាំងបាយពលដ្ឋខ្មែរដោយញុះញង់ឱ្យសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជា (EBA) អនុវត្តផែនការដិវត្តន៍ពណ៌ប៉ុងប៉ងឡើងកាន់អំណាចតាមបែបមិនប្រជាធិបតេយ្យ បង្កចលាចលញុះញង់ាល់ពេលខ្លួនមានវត្តមាននៅកម្ពុជា ប្រឆាំងសន្តិភពនិងការអភិវឌ្ឍ ហើយចុងក្រោយនេះ សម រង្ស៊ី បានប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត។ ឥឡូវនេះ ការពិតត្រូវបានបង្ហាញហើយថា តើសម រង្ស៊ី ជានរណាពិតប្រាកដ? សម រង្ស៊ី ជាជនក្បត់ជាតិ ក្បត់សាសនា ក្បត់ព្រះមហាក្សត្រ។ សម រង្ស៊ី បានធ្វើសកម្មភាពល្មើសច្បាប់ បំពានរដ្ឋធម្មនុញ្ញរហូតដល់ប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះចេស្តាអង្គព្រះមហាក្សត្រដែលយោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចែងថា «អង្គព្រះមហាក្សត្រមិនអាច មាននរណារំលោភបំពានបានឡើយ»។ ការប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរគឺមិនអាចទទួលយកបានពីសំណាក់ប្រជាពលរដ្ឋ ខ្មែរគ្រប់មជ្ឈដ្ឋាន ហើយសម រង្ស៊ី ពិតជាភ័យស្លន់ស្លោរចលាចលក្នុងចិត្ត្ត និងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដោយសារបរាជ័យសព្វបែបយ៉ាងបាត់បង់តម្លៃជាមនុស្ស និងរួតរឹតដោយការថ្កោលទោសពីគ្រប់ទិសទីចំពោះការប្រមាថដ៏គឃ្លើនរបស់ខ្លួនចំពោះអង្គព្រះមហាក្សត្រ។ រហូតមកទល់ពេលនេះ ទង្វើរបស់ សម រង្ស៊ី ជាសត្រូវរបស់ជាតិ ជាកាប្រឆាំងនឹងព្រះរាជបល្ល័ង្គ និងជាសត្រូវរបស់ប្រជាជនកម្ពុជាទាំងមូល។ មិនតែធ្វើឱ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រនោះទេ តែសម រង្ស៊ី ដែលកំពុងមានមោទនភាពកាន់លិខិតឆ្លងដែនបារាំង មកបំផ្លាញខ្មែរ បាននិងកំពុង ប្រមាថជាតិខ្មែរ និងប្រជាជនកម្ពុជាទាំងមូលព្រោះព្រះមហាក្សត្រខ្មែរ ព្រះករុណាព្រះបាទស្តេចព្រះបរមនាថ នរោត្តម សីហមុនី គឺជាព្រះមហាក្សត្រដែលប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់ បំផុតក្នុងនាមជានិមិត្តរូបជាតិ។ មាត្រា៨ ចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»។

ហេតុអ្វីបានជា សម រង្ស៊ី ភ្លេចនូវអ្វីដែលខ្លួនបានចូលរួមតាក់តែង និងក៏ភ្លេចពាក្យសម្បថនៅមុខព្រះស្វេតឆ័ត្រ មុខប្រាង្គប្រាសាទអង្គរវត្ត ហើយបែរជាយកស្ថាប័នព្រះមហាក្សត្រ និងអង្គព្រះមហាក្សត្រមកជាន់ឈ្លី ប្រមាថ និងបំពាន់រដ្ឋធម្មនុញ្ញដើម្បីបម្រើផលប្រយោជន៍នយោបាយនិងមហិច្ឆតាអំណាចដ៏ឆ្កួតលីលារបស់ខ្លួនយ៉ាងដូច្នេះ? ទង្វើដ៏ស្មោគគ្រោករបស់ សម រង្ស៊ី ប្រមាថព្រះចេស្តាព្រះមហាក្សត្រ ត្រូវតែប្រឈមនឹងមុខច្បាប់ជា ដាច់ខាត។ កម្ពុជាមិនអនុញ្ញាតឱ្យជនក្បត់ជាតិ សម រង្ស៊ី ធ្វើទង្វើស្មោគគ្រោកបំផ្លាញខ្មែរ និងប្រមាថព្រះចាស្តារព្រះមហាក្សត្រស្រេចតែចិត្តចង់ឡើយ។ សំណួរអាចចោទសួរថា ហេតុអ្វីបានជាសម រង្ស៊ី ចូលចិត្តប្រមាថជាតិខ្មែរ និងប្រមាថព្រះចេស្តាព្រះមហាក្សត្រ? ចម្លើយយ៉ាងខ្លីមកពី សម រង្ស៊ី គ្មានបេះដូងជាខ្មែរ។ សម រង្ស៊ី បានយកប្រជាជនខ្មែរធ្វើជាសត្រូវ និងធ្វើជាសត្រូវនៃសន្តិភាព និងការអភិវឌ្ឍ។ ដើម្បីដោះស្រាយគំនុំសងសឹកគ្រួសារជាជនក្បត់ជាតិរបស់ខ្លួន សម រង្ស៊ី ហ៊ានប្រមាថព្រះមហាក្សត្រដោយគ្មានញញើតដៃ និងគ្មានកោតក្រែងចិត្តរបស់ប្រជារាស្ត្រខ្មែរឡើយ។ អ្វីដែលពលរដ្ឋខ្មែរទាំងអស់ត្រូវដឹង សម រង្ស៊ី មិនដែលប្រើប្រាស់លិខិតឆ្លងដែនជាពលរដ្ឋខ្មែរ ដើម្បីធ្វើដំណើរឡើយ គឺប្រើប្រាស់លិខិតឆ្លងដែនសញ្ជាតិបារាំងដែលខ្លួនមានមិនដែលឱ្យតម្លៃសញ្ញាបត្រនៅក្នុងស្រុកឡើយ ហើយក៏មិនឱ្យតម្លៃនៃការលះបង់របស់ប្រជាពលរដ្ឋខ្មែរដើម្បីជាតិ សាសនា និងព្រះមហាក្សត្រឡើយ។ នេះគឺជាភាពធូរថ្លៃរបស់អ្នកនយោបាយបំផ្លាញ ជាតិ និងក្បត់ព្រះរាជបល្ល័ង្គ។

ឥឡូវនេះ ដល់ពេល ហើយ សម រង្ស៊ី ត្រូវតែលាលែងសញ្ជាតិមួយចេញ ហើយត្រូវជ្រើសរើសយកសញ្ជាតិមួយក្នុងចំណោមសញ្ជាតិខ្មែរ និងសញ្ជាតិបារាំង។ តើសម រង្ស៊ី ក្លាហានហ៊ានលះបង់សញ្ជាតិមួយចោលទេ? សម រង្ស៊ី គួរតែក្លាហាន កុំធ្វើជាជនកំសាកញីប្រើប្រាស់សញ្ជាតិផ្សេងមកបំផ្លាញខ្មែរ ខ្មែរពិតជាមិនត្រូវការជនជាតិខ្មែរ ដូច សម រង្ស៊ី ឡើយ។ ដូច្នេះ សមរង្ស៊ីគួរតែក្លាហាន និងប្រកាសប្រកបដោយមោទនភាពថាខ្លួននឹងប្រកាន់យកតែសញ្ជាតិបារាំងតែមួយដូចដែលខ្លួនកំពុងប្រកាសដោយគ្មានអៀនខ្មាសថា រាល់ការធ្វើដំណើរទាំងឡយរាប់ទាំងមកកាន់ប្រទេសកម្ពុជាខ្លួនប្រើប្រាស់ឯកសារនិងលិខិតឆ្លងដែនបារាំង។ នេះហើយជាអ្នកនយោបាយសញ្ជាតិពីរ ជើងមិនជាប់ដី ក្បាលមិនទល់មេឃនោះ!

ដោយ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៩

អត្ថបទទាក់ទង