ខ្មែរប៉ុស្ដិ៍ Close

ទីបំផុតលោក សម រង្ស៊ី និងភរិយា ព្រមទាំងមនុស្សសំខាន់ៗ៤នាក់របស់ចលនាសង្រ្គោះជាតិ ត្រូវបានតុលាការចេញដីកាកោះហៅ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៤ ខែមេសា ឆ្នាំ២០១៨ ឯកសារ 69
ទីបំផុតលោក សម រង្ស៊ី និងភរិយា ព្រមទាំងមនុស្សសំខាន់ៗ៤នាក់របស់ចលនាសង្រ្គោះជាតិ ត្រូវបានតុលាការចេញដីកាកោះហៅ ទីបំផុតលោក សម រង្ស៊ី និងភរិយា ព្រមទាំងមនុស្សសំខាន់ៗ៤នាក់របស់ចលនាសង្រ្គោះជាតិ ត្រូវបានតុលាការចេញដីកាកោះហៅ

នៅទីបំផុតការបង្កើតចលនាសង្រ្គោះជាតិនៅក្រៅប្រទេសរបស់ក្រុមអ្នកប្រឆាំងដឹកនាំដោយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ ចេញដីកាកោះហៅមនុស្សចំនួន៦នាក់ ក្នុងនាមជាជនសង្ស័យ ពាក់ព័ន្ធនឹងការបង្កើតចលនា សង្រ្គោះជាតិខុសច្បាប់។ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខជាតិក្នុងគោលបំណងផ្តួលរំលំអាជ្ញាធរស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ដីកាកោះហៅរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ បានបញ្ជាក់ថា ការកោះហៅពាក់ព័ន្ធពីដំណើររឿង ការបង្កើតចលនាសង្រ្គោះជាតិញុះញង់បង្កឲ្យមាន ភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខជាតិក្នុងគោលបំណងផ្តួលរំលំអាជ្ញាធរ ស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃ០៤ ខែមេសា ឆ្នាំ២០១៨នេះ ដីកាកោះហៅជនសង្ស័យទាំង៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបានយកទៅបិទនៅតាមរបងផ្ទះរៀងៗខ្លួន។

ជនសង្ស័យចំនួន៦នាក់ ដែលត្រូវអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញកោះហៅរួមមាន៖

  • ទី១៖ លោក សម រង្ស៊ី កោះហៅចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក
  • ទី២៖ លោក អេង ឆៃអ៊ាង កោះហៅចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ៅង៩ព្រឹក
  • ទី៣៖ លោកស្រី ជូឡុង សូមួរ៉ា កោះហៅចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក
  • ទី៤៖ លោក ហូរ វ៉ាន់ កោះហៅចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ៅង៩ព្រឹក
  • ទី៥៖ លោក នុត រំដួល កោះហៅចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ៅង៩ព្រឹក
  • ទី៦៖ លោក តុ វ៉ាន់ចាន់ កោះហៅចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក

សូមបញ្ជាក់ថា លោក សម រង្ស៊ី កំពុងជាប់ពាក់ព័ន្ធនឹងសំណុំរឿងជាច្រើនទៀតជាមួយតុលាការ, ដោយក្នុងនោះមានសំណុំដ៏ធំមួយគឺក្បត់ជាតិសន្យាសំងាត់ កាត់ទឹកដីចំនួន៤ខេត្ត ឲ្យវៀតណាម ដែលតំណាងអយ្យការបានចេញដីកាកោះហៅឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ពាក់ព័ន្ធនឹងការលួចចុះកិច្ចព្រមព្រៀងសំងាត់ជាមួយឈ្មោះ កុក សរ មេដឹកនាំជនជាតិភាគតិចវៀតណាម កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣​ ដោយសន្យាកាត់ទឹកដី០៤ខេត្ត ឲ្យជនជាតិដើមភាគតិច ដេហ្គា (ម៉ុងតាញ៉ា) គ្រប់គ្រង៕

 

អត្ថបទទាក់ទង