ខ្មែរប៉ុស្ដិ៍ Close

    ទើបតែមានគណបក្ស ប្រជាជនកម្ពុជា១ប៉ុណ្ណោះ ដែលឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1133
    ទើបតែមានគណបក្ស ប្រជាជនកម្ពុជា១ប៉ុណ្ណោះ ដែលឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោទើបតែមានគណបក្ស ប្រជាជនកម្ពុជា១ប៉ុណ្ណោះ ដែលឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ

    វិទ្យុជាតិកម្ពុជា លោក វ៉ាង ភក្តី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់គ.ជ.ប បានឱ្យដឹងថា ទើបតែមានគណបក្សប្រជាជនកម្ពុជា ១ប៉ុណ្ណោះ ដែលបានចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជន ឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត ដែលនឹងប្រព្រឹត្ត ទៅនៅខែកក្កដាខាងមុខនេះ។ លោក តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បាន ឱ្យដឹងថា គណបក្សនយោ បាយដែលមានបំណងចូលរួមប្រកួតប្រជែង ក្នុងការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ គឺមានពេលដាក់ពាក្យសុំចុះបញ្ជីចូលរួមប្រកួតប្រជែង តែត្រឹមថ្ងៃទី១០ ខែឧសភានេះប៉ុណ្ណោះ ខណៈគ.ជ.បអនុញ្ញាតឱ្យតែរយៈ ពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី៦ មក ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប បានឱ្យដឹងថា គ្រប់គណបក្សនយោ បាយ ដែលបានចុះបញ្ជីត្រឹម ត្រូវស្របតាមច្បាប់ស្តីពីគណ បក្សនយោបាយនៅក្រសួង មហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូក គោ នៃខេត្តកំពត ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ អាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ ២០២១។ គណបក្សនយោបាយ ដែលមានបំណងចូលរួមប្រកួត ប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាចចាប់ផ្តើមដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោតនិងបញ្ជីបេក្ខ ជនឈរឈ្មោះ មានរយៈពេល ៥ថ្ងៃ ដោយត្រូវចាប់ផ្តើមពីថ្ងៃ ទី៦ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅរៀងរាល់ម៉ោងធ្វើការ។ ពាក្យស្នើសុំអាចធ្វើបាននៅគ.ជ.ប ឬនៅលេខាធិ ការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត ឬទាញយកពីគេហ ទំព័រ គ.ជ.បwww.pec. gov.kh ហើយការដាក់ពាក្យ សុំចុះបញ្ជីគណបក្សនយោ បាយឈរឈ្មោះបោះឆ្នោតនិងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើនៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត។ សូមជម្រាបថា ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោសម្រាប់អាណត្តិទី១ ដែលនឹងត្រូវជ្រើសរើសដោយការបោះឆ្នោតលើកទី១ ខាង មុខនេះ គឺមានចំនួន១៣នាក់ ហើយអ្នកបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងមុខតំណែង ដែលមានចំនួន១៧រូប នៅក្នុងសង្កាត់ចំនួន៣ នៃក្រុងបូកគោ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត៕

    អត្ថបទទាក់ទង