ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងពីគោលដៅដ៏សំខាន់នៃការកែទម្រង់របស់កម្ពុជា

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 64
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងពីគោលដៅដ៏សំខាន់នៃការកែទម្រង់របស់កម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងពីគោលដៅដ៏សំខាន់នៃការកែទម្រង់របស់កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា នៅក្នុងអតីតកាល៣០ឆ្នាំមុន ចំណូលក្នុងស្រុកដែលកម្ពុជារកបានដោយខ្លួនឯង មានត្រឹមប្រមាណមួយភាគបីនៃថវិកាជាតិសរុបតែប៉ុណ្ណោះ បានន័យថា តមូ្រវការប្រមាណពីរភាគបីនៃថវិកាជាតិត្រូវបាន ដោះស្រាយដោយប្រភពធនធានជាជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស។ លោកនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត កម្មវិធីកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣-២០២៧។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លទ្ធផលជាក់ស្ដែងដែលយើងសម្រេចបាន ស្របតាមគោលជំហរដឹកនាំ ដែលរូបលោកធ្លាប់បានប្រកាសជាសាធារណៈ នាពេលកន្លងទៅ គឺ ៖ «កែទម្រង់-រស់ មិនកែទម្រង់- ស្លាប់»។ ពីព្រោះកិច្ចការកែទម្រង់បានធ្វើឱ្យក្ដីរំពឹងទុកលើការកសាង ប្រជាជាតិរបស់កម្ពុជា ដែលត្រូវបានចារឹកទុកក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ក្លាយទៅជាការពិតនោះគឺ៖«ទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតជាតិឱ្យបានឈានឡើង រីកចម្រើនលូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍» និងប្រែក្លាយ កម្ពុជាឱ្យទៅជា «កោះសន្ដិភាព» យ៉ាងពិតប្រាកដ៕

អត្ថបទទាក់ទង