ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាយលទ្ធផលស្ទង់មតិជាសម្ងាត់ ដែលបង្ហាញថាអ្នកគាំទ្រលោក គឺស្រ្តីមានភាគរយខ្ពស់ជាងបុរស 

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 59
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាយលទ្ធផលស្ទង់មតិជាសម្ងាត់ ដែលបង្ហាញថាអ្នកគាំទ្រលោក គឺស្រ្តីមានភាគរយខ្ពស់ជាងបុរស  លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាយលទ្ធផលស្ទង់មតិជាសម្ងាត់ ដែលបង្ហាញថាអ្នកគាំទ្រលោក គឺស្រ្តីមានភាគរយខ្ពស់ជាងបុរស 

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែងទម្លាយអាថ៍កំបាំងមួយតាមការស្ទង់មតិជាញឹកញាប់ ដោយយកត្រឹម៣ដង ចុងក្រោយ គិតចាប់ពីខែមករា ដល់ ខែតុលា ឆ្នាំ២០២២ និងខែមករា ឆ្នាំ២០២៣ ចំនួនអ្នកចូលចិត្ត និងគាំទ្ររូបលោក បានបង្ហាញឱ្យឃើញថា អត្រាចំនួនស្ត្រី មានចំនួនច្រើនជាងបុរស។

លោកនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ក្នុងពិធី អបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី១១២ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះស្ត្រីទាំងអស់ ដែលបានចុចគាំទ្រ ស្រលាញ់ចូលចិត្ត រហូតដល់មានចំនួនច្រើន និងតែងតែធ្វើមុនពេលបោះឆ្នោតឈានចូលមកដល់ ហើយកម្មវិធីនេះមិនមែនជាជនជាតិខ្មែរជាអ្នកធ្វើនោះទេ គឺក្រុមឯកទេសមកពីក្រៅប្រទេសជាធ្វើកម្មវិធីវាស់ស្ទង់មតិមួយនេះ។

នាឱកាសនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ហេតុអ្វីបានជាស្ត្រីចុចចូលចិត្តគាំទ្រលោក? ការគាំទ្រនេះមិនមែនមកពីភាពសង្ហារនោះទេ មូលហេតុមកពីស្ត្រីទទួលបានផលប្រយោជន៍ច្រើនពីសុខសន្តិភាព ជាមួយនឹងការអភិវឌ្ឍដែលលោក បានដឹកនាំប្រទេសក្នុងរយៈពេលនាពេលកន្លងទៅ។ លោកបានបន្តថា នៅក្នុងពេលសង្គ្រាម ស្ត្រីមានភាពឈឺចាប់ជាងគេ ទោះបីស្ត្រីមិនបានចូលរួមប្រយុទ្ធក្នុងសមរភូមិក៏ដោយ ប៉ុន្តែស្ត្រីបានលះបង់ប្តី កូន បង ប្អូនអោយទៅធ្វើកងទ័ព ។ ស្ត្រីរងទុក្ខវេទនាច្រើនពេកហើយ ដោយសារសង្គ្រាម ដូច្នេះក្រោយពេលបញ្ចប់សង្គ្រាម ស្ត្រីបានទទួលផលប្រយោជន៍យ៉ាងធំក្រោមម្លប់សុខសន្តិភាព៕

អត្ថបទទាក់ទង