ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ អភិបាលកិច្ចល្អ ទើបជាប្រសិទ្ធភាពក្នុងការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 58
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ អភិបាលកិច្ចល្អ ទើបជាប្រសិទ្ធភាពក្នុងការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ អភិបាលកិច្ចល្អ ទើបជាប្រសិទ្ធភាពក្នុងការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ពេលបច្ចុប្បន្ននេះ មិនថាប្រទេសអ្នកមាន ឬប្រទេសអ្នកក្រទេ សំខាន់គឺអភិបាលកិច្ចល្អ ក្នុងការដឹកនាំ ចាត់ចែង គ្រប់គ្រងលើស្ថានការណ៍កូវីដ-១៩។ កម្ពុជា គ្រប់គ្រងស្ថានការណ៍បានល្អ មានអ្នកឆ្លងតិចតួច ហើយព្យាបាលឱ្យបានជាសះស្បើយច្រើន និងពុំមានករណីស្លាប់នោះឡើយ នេះជាវិធានការណ៍គ្រប់គ្រង់ដ៏ម៉ឹងម៉ាត់ ហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលបានមកពីការចូលរួមពីប្រជាពលរដ្ឋផងដែរ។ លោកថា បើប្រៀបធៀបនឹងប្រទេសដទៃផ្សេងៗទៀត ដែលជាប្រទេសអ្នកមាន ជឿនលឿន និងមានបច្ចេកវិទ្យាទំនើប បែរជាមានអត្រាឆ្លងជំងឺកូវីដ-១៩ និងមានអ្នកស្លាប់ច្រើន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលប្រព្រឹត្តទៅនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្តថា នៅពេលខាងមុខនេះ ពិធីចូលឆ្នាំចិននឹងចូលមកដល់ហើយ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តរក្សានូវវិធានការ ៣ការពារ ៖ ពាក់ម៉ាស, លាងដៃ, និងរក្សាគម្លាតសុវត្ថិភាព អោយបានខ្ជាប់ខ្ជួន ដោយក្នុងស្មារតីតាំងខ្លួនជាខ្លាច អ្នកចាញ់នឹងជំងឺដ៏កាចសាហាវកូវីដ-១៩ ដែលជាសត្រូវឥតស្រមោល ពីព្រោះបើធ្វើសមយុទ្ធលើសមរភូមិ គឺកងទ័ព អាចដឹងបានតទល់ប្រយុទ្ធបានជាមួយនឹងសត្រូវដែលមកពីទិសនេះទិសនោះ តែបើប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺយើងពិបាកប្រយុទ្ធណាស់ ក្រៅពីការប្រុងប្រយ័ត្នបំផុត ដោយរក្សាឱ្យបានទៅតាមវិធានការបង្កា ការពារទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពបំផុត៕

អត្ថបទទាក់ទង