ខ្មែរប៉ុស្ដិ៍ Close

ពលរដ្ឋសម្តែងការសាទរ ចំពោះការប្រកាសរៀបចំកន្លែងសម្រាប់ជួយព្យាបាលដោយឥតគិតថ្លៃជូនកីឡាករ កីឡាការិនី ពីសំណាក់ប្រមុខដឹកនាំកម្ពុជា

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ផ្ទះហ្វេសប៊ុក 63
ពលរដ្ឋសម្តែងការសាទរ ចំពោះការប្រកាសរៀបចំកន្លែងសម្រាប់ជួយព្យាបាលដោយឥតគិតថ្លៃជូនកីឡាករ កីឡាការិនី ពីសំណាក់ប្រមុខដឹកនាំកម្ពុជា ពលរដ្ឋសម្តែងការសាទរ ចំពោះការប្រកាសរៀបចំកន្លែងសម្រាប់ជួយព្យាបាលដោយឥតគិតថ្លៃជូនកីឡាករ កីឡាការិនី ពីសំណាក់ប្រមុខដឹកនាំកម្ពុជា

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះផ្សាយតាមទំព័រ ហ្វេសប៊ុក ផ្លូវការរបស់លោក ដោយត្រៀមរៀបចំកន្លែងទុកជាមុន ជូនដល់បងប្អូនកីឡាករ កីឡាការិនី ដែលមានបញ្ហារបួសណាមួយ ក្នុងពេលប្រកួត។ ការរៀបចំនេះ ដើម្បីជួយសម្រួលដល់បងប្អូនកីឡាករទាំងអស់ ដោយមិនចាំបាច់ត្រូវការចំណាយប្រាក់ផ្ទាល់ខ្លួនក្នុងការព្យាបាលឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅកាន់ក្រសួងសុខាភិបាលដើម្បីធ្វើកិច្ចការងារនេះ ជាពិសេសឱ្យបានទាន់ពេលវេលា ខណៈដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមក្នុងពេលឆាប់ៗខាងមុខនេះ។

បន្ទាប់ពីបង្ហោះផ្សាយនូវព័ត៌មាននេះ មានមហាជនជាច្រើនបានចូលបញ្ចេញមតិយោបល់ក្នុង ផេកហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ដោយសម្តែងនូវការសាទរចំពោះដំណឹងល្អនេះ ហើយបានប្រកាសគាំទ្រ និងសរសើរពីទឹកចិត្តដ៏ល្អ និងទូលំទូលាយ របស់មេដឹកនាំកម្ពុជាគ្រប់គ្នាផងដែរ។

ខាងក្រោមនេះគឺជាសារ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះផ្សាយនៅព្រឹកនេះ ៖

អត្ថបទទាក់ទង