ខ្មែរប៉ុស្ដិ៍ Close

រូងភ្នំថាមល្លួងបាត់ក្មេង១៣នាក់នោះកាលពីមុនគេមិនសូវសោះឥឡូវក្លាយជា…..

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 62

រូងភ្នំថាមហ្លួង ដែលជារូងភ្នំដែលក្មេងៗទាំង១២ និងគ្រូបង្វឹកជាប់នៅក្នុងនោះបានក្លាយជាទីកន្លែងមួយដែលត្រូវបានមនុស្សជាច្រើនជុំវិញពិភពលោកបានស្គាល់ និងចាប់អារម្មណ៍យ៉ាងច្រើន ក្នុងរយៈពេលតែមួយបប្រិចភ្នែកនៃការសង្គ្រោះក្រុមក្មេងៗ និងគ្រូបង្វឹកតែប៉ុណ្ណោះ។ នៅពេលនេះក្រសួងទេសចរណ៍របស់ថៃកំពុងតែធ្វើការយ៉ាងញាប់ដៃញាប់ជើងក្នុងការត្រួតពិនិត្យកន្លែងខាងលើដើម្បីធ្វើជាកន្លែងសម្រាប់ជួលថតខ្សែភាពយន្តហើយ។

កាលពីពេលថ្មីៗនេះ មានការលើកឡើងពីការចង់បង្កើតជាសាច់រឿងហូលីវូដដែលបង្ហាញអំពីការជាប់នៅក្នុងរូងភ្នំអស់រយៈពេលជាង១៨ថ្ងៃរបស់ក្មេងៗ និងគ្រូបង្វឹក ហើយនៅពេលនេះដំណើរការគឺត្រូវបានចាប់ផ្តើមហើយ។ អគ្គនាយកដ្ឋានទេសចរណ៍ថៃ បានអោយដឹងថា ក្រុមហ៊ុនហូលីវូត និង ក្រុមហ៊ុនភាពយន្តថៃ កំពុងតែធ្វើការអង្កេតរូងភ្នំថាមហ្លួង ដើម្បីថតផលិតខ្សែភាពយន្តទាក់ទិននឹងរឿងយុវកីឡាករថៃនិងគ្រូបង្វឹកដែលជាប់ក្នុងល្អាងភ្នំនេះ ។

ក្នុងឆ្នាំ ២០១៧ មានក្រុមហ៊ុនថតភាពយន្ត និង ភាពយន្តឯកសារបរទេសចំនួន ៨១០ ក្រុមហ៊ុនដែលបានមកថតនៅក្នុងប្រទេសថៃ និង បានចំនាយប្រាក់ចំនួនជាង ៣ ០០០ លានបាត ។ ក្រុមហ៊ុនដែលមកថតច្រើនជាងគេគឺក្រុមហ៊ុនចិន បន្ទាប់មកគឺជប៉ុន និង ឥណ្ឌា ។ រដ្ឋាភិបាលថៃមានគោលនយោបាយបញ្ចុះថ្លៃពី ១៥ ទៅ ២០ % ចំពោះក្រុមហ៊ុនថតភាពយន្តណាដែលមកថតនៅក្នុងប្រទេសថៃ និង ដែលបានចំនាយលើសពី ៥០ លានបាតឡើងទៅ ។

សូមបញ្ជាក់ផងដែរថាក្មេងៗចំនួន១២នាក៉ និងគ្រូបង្វឹកបានជាប់នៅក្នុងរូងភ្នំនោះអស់រយៈពេល១៨ថ្ងៃ ក្រោយពីពួកគេបានចូលទៅលេង ហើយក៏ជាប់មិនអាចចេញមកវិញបានដោយទឹកជំនន់។ ក្រោយពីការខិតខំសង្គ្រោះរបស់ក្រុមសង្គ្រោះ ក្មេងៗទាំងអស់នោះបានចាកចេញពីក្នុងរូងភ្នំមកវិញដោយសុវត្ថិភាព ហើយរូងភ្នំថាមហ្លួងនេះបានក្លាយជាកន្លែងដែលមានមនុស្សជាច្រើនបានស្គាល់ក្នុងរយៈពេលដ៏ខ្លី៕

អត្ថបទទាក់ទង