ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាគ្រោងរៀបចំពិធីដង្ហែអដ្ឋិធាតុយុទ្ធជនកងកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ទៅតម្កល់ក្នុងមហាចេតិយនៅតំបន់ប្រវត្តិសាស្ត្រ X16

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 37
កម្ពុជាគ្រោងរៀបចំពិធីដង្ហែអដ្ឋិធាតុយុទ្ធជនកងកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ទៅតម្កល់ក្នុងមហាចេតិយនៅតំបន់ប្រវត្តិសាស្ត្រ X16 កម្ពុជាគ្រោងរៀបចំពិធីដង្ហែអដ្ឋិធាតុយុទ្ធជនកងកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ទៅតម្កល់ក្នុងមហាចេតិយនៅតំបន់ប្រវត្តិសាស្ត្រ X16

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំរៀបចំពិធីសម្ពោធឆ្លង និងដង្ហែអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប យកទៅតម្កល់ទុកក្នុងមហាចេតិយ និងជាស្តូបរំលឹកគុណ ពិធីរំលឹកខួប ៤៥ឆ្នាំ នៃការបង្កើតកម្លាំងប្រដាប់អាវុធសាមគ្គីសង្គោះជាតិកម្ពុជា និងពិធីគោរពវិញ្ញាណក្ខន្ធយុទ្ធជន ៤៩រូប ពិធីអបអរសាទរខួបលើកទី ៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ( ២០ មិថុនា ១៩៧៧ . ២០ មិថុនា ២០២៣ ) ដែលស្ថិតនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ( X16 ) ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង ឯកឧត្តម ឧត្តមសេនីយ៍ តំណាងមកពីក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានអង្គរក្ស នាយសេនាធិការ និងអភិបាលខេត្តត្បូងឃ្មុំ ស្នងការនគរបាលខេត្ត ព្រមទាំងមន្ត្រីក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធជាច្រើនរូបទៀតផង ៕

អត្ថបទទាក់ទង