លោកនាយឧត្តមសេនីយ៍ សៅ សុខា លើកកម្ពស់វិស័យកីឡា និងផ្តល់រង្វាន់លើកទឹកចិត្តជាច្រើន
នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ទីតាំងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់លោកនាយឧត្តមសេ នីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីអបអរសាទរខួបលើកទី២៦ទិវាកងរាជអាវុធហត្ថ។
ក្នុងនោះដែរម៉ូតូចំនួន ១៣គ្រឿង សរុបទឹកប្រាក់អស់ចំនួន ១៧.៥៥០ (ដុល្លារ) ត្រូវបានប្រគល់ឱ្យអ្នកដែលទទួលបានជ័យជម្នះ ចំពោះអ្នកដែលមិនទទួលបានជ័យជម្នះរួមទាំងអាជ្ញាកណ្តាល ហើយលោកនាយឧត្តម សេនីយ៍ បានប្រគល់ថវិកាដើម្បីលើកទឹកចិត្តផងដែរ ដែលចំណាយថវិកាអស់ចំនួន ៤.៩០០ ដុល្លារបន្ថែមទៀត៕