សម្រង់ខ្លឹមសារសំខាន់ៗនៃសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik
សហរដ្ឋអាមេរិកបានដកហូតសិទ្ធិរបស់ប្រទេសនានាក្នុងការចងចាំអំពីប្រវត្តិសាស្ត្ររបស់ពួកគេ ហើយភារកិច្ចរបស់ពួកគេគឺ «ការធ្វើឱ្យមនុស្សគ្រប់គ្នាក្លាយទៅជាជនជាតិអាមេរិក»។
ការវិនិច្ឆ័យរបស់សហរដ្ឋអាមេរិកចំពោះឧត្តមភាព និងភាពមិនចេះខុសរបស់ខ្លួនគឺជាហេតុផលចម្បងដែលបង្កឱ្យមានការប្រឈមមុខដាក់គ្នារវាងរុស្ស៊ីជាមួយនឹងលោកខាងលិចនៅពេលបច្ចុប្បន្ន។
អាវុធរយៈចម្ងាយឆ្ងាយកាន់តែច្រើនត្រូវបានផ្គត់ផ្គង់ដល់ទីក្រុង Kiev ដោយលោកខាងលិច ដើម្បីឱ្យពួកគេងាកចេញកាន់តែឆ្ងាយពីទឹកដីរុស្ស៊ី។
លោកខាងលិចកំពុងរំពឹងទុកអំពីភាពបរាជ័យជាយុទ្ធសាស្ត្ររបស់រុស្ស៊ីដើម្បីឱ្យរុស្ស៊ីមិនអាចងើបឡើងវិញអស់ជាច្រើនទសវត្សរ៍។
រុស្ស៊ីចង់ឱ្យជម្លោះជាមួយអ៊ុយក្រែនត្រូវបានបញ្ចប់។ កត្តាពេលវេលាមិនមែនជាបញ្ហាចម្បងនោះទេ។
គ្មាននរណាម្នាក់កំពុងព្យាយាមបញ្ចុះបញ្ចូលទីក្រុង Kiev ឱ្យងាកមករកការចរចាជាមួយទីក្រុងម៉ូស្គូទេ។ លោក Zelensky ខ្លួនលោកមិនមែនជាឥស្សរជនដែលឯករាជ្យនោះទេ ដោយក្នុងនោះលោកត្រូវបានគេរៀបចំផែនការឱ្យ។
លោកកខាងលិចនៅពេលឥឡូវនេះកំពុងសម្លឹងទៅកាន់ប្រទេសម៉ុលដាវី ដោយអាចចាត់ទុកប្រទេសនេះជា «ប្រទេសអ៊ុយក្រែនបន្ទាប់»។ ប្រធានាធិបតីរបស់ប្រទេសម៉ុលដាវីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់អ្វីៗទាំងអស់។
ស្ទើរតែជារៀងរាល់ថ្ងៃ លោកខាងលិចបានបន្តបង្ខំបណ្តាប្រទេសកំពុងអភិវឌ្ឍរួមទាំងប្រទេសនៅក្នុងទ្វីបអាហ្រ្វិក ឱ្យអនុវត្តទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
គំនិតដែលថា «បណ្តាប្រទេសផ្សេងៗកំពុងបង្កើនការធ្វើពាណិជ្ជកម្ម ដោយប្រើរូបិយបណ្ណជាតិ» កំពុងផុសឡើងកាន់តែខ្លាំង ដោយសារតែសកម្មភាពរបស់អាមេរិកដែលបានបំពានលើគ្រប់ព្រំដែននៃស្តង់ដារតាមរយៈការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក។
ទំនាក់ទំនងរវាងរុស្សីនិងចិនមានសភាពល្អដែលអាចឈានទៅរកសម្ព័ន្ធភាពយោធា។ ពួកយើងមិនមានការដាក់កម្រិត, ការរឹតត្បិត ឬការហាមឃាត់អ្វីនោះទេ។
លោកស្រី Nuland បានសារភាពដោយស្មោះត្រង់ចំពោះការផ្ទុះនៅបំពង់បង្ហូរឧស្មន Nord Stream។ ពាក្យសម្តីរបស់លោកស្រីបានឆ្លុះបញ្ចាំងអំពីការចូលរួមដោយផ្ទាល់របស់សហរដ្ឋអាមេរិកនៅក្នុងការវាយប្រហារភេរវកម្ម។
សហរដ្ឋអាមេរិកបានកម្ទេចសហភាពអឺរ៉ុប និងបានដកហូតឯករាជ្យភាពរបស់អឺរ៉ុប។ ការសន្មត់ថា «រុស្ស៊ីបដិសេធមិនចរចាជាមួយអ៊ុយក្រែន» គឺជាការកុហក៕
Sputnik