បង្ក្រាបកុងត្រូលជជុះ ក្នុងស្រុកវាលវែង ឃាត់ខ្លួនមន្ត្រីពាក់ព័ន្ធ១៤នាក់
ពោធិ៍សាត់ៈ កម្លាំងនគរបាលនៃអធិការនគរបាលស្រុកវាលវែង បានឃាត់ខ្លួនមន្រ្តីពាក់ព័ន្ធជាច្រើនរូប ករណីដើរយកលុយអនាធិបតេយ្យ “កុងត្រូលជជុះ” ត្រង់ចំណុចគីឡូម៉ែត្រលេខ៦២ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីម៉ោង១០យប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨។
អធិការនគរបាលស្រុកវាលវែង បានឲ្យដឹងថា ក្រោយពីទទួលដំណឹង មានករណីដើរយកលុយអនាធិបតេយ្យ “កុងត្រូលជជុះ” នៅចំណុចខាងលើ ទើបលោកដឹកនាំកម្លាំងចំនួន៧នាក់ ចុះទៅបង្រ្កាបភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួនមនុស្ស១៤នាក់ យមកធ្វើការសាកសួរ។
លោកអធិការ បន្តថា ជនសង្ស័យទី១.ឈ្មោះ ញ៉ែម ផៃមន្នី ភេទប្រុស អាយុ៥៥ឆ្នាំ មុខងារជាប្រធានលេខាតំបន់៥ នៃអង្គការការពារបរិស្ថាន និងអភិរក្សសត្វ ,ព្រៃឈើកម្ពុជា។ ទី២.ឈ្មោះ អ៊ីង កន ភេទប្រុស អាយុ២៥ ឆ្នាំ(សមាជិក)។ ទី៣. ឈ្មោះ កន ថៃ ភេទប្រុស អាយុ៣៥ឆ្នាំ (សមាជិក)។ ទី៤.ឈ្មោះ ហ៊ុន ទី ភេទប្រុស អាយុ៤៤ឆ្នាំ(មន្ត្រី)។ ទី៥.ឈ្មោះ កែវ ដារ៉ាវុធ ភេទប្រុស អាយុ៥០ឆ្នាំ (មន្ត្រី)។ ទី៦.ឈ្មោះ យឿង ម៉ៃតី ភេទប្រុស អាយុ២៤ឆ្នាំ (មន្ត្រី)។ ទី៧.ឈ្មោះ ធន់ សុខុន ភេទប្រុស អាយុ៤៤ឆ្នាំ(មន្ត្រី)។ ទី៨. ឈ្មោះ នុត វណ្ណា ភេទប្រុស អាយុ៥១ឆ្នាំ(មន្ត្រី)។ ទី៩. ឈ្មោះឃុត សុខឃីម ភេទប្រុស អាយុ៤៦ឆ្នាំ (មន្ត្រី)។ ទី១០.ឈ្មោះ ញ៉ិល វណ្ណា ភេទប្រុស អាយុ៥០ឆ្នាំ(មន្ត្រី)។ ទី១១.ឈ្មោះ ទិត យួម ភេទប្រុស អាយុ៥៥ឆ្នាំ (មន្ត្រី)។ ១២.ឈ្មោះ ហួន ហា ភេទប្រុសអាយុ ២៤ឆ្នាំ(មន្ត្រី)។ ១៣.ឈ្មោះផែង សុគុណ ភេទប្រុស អាយុ២៣ឆ្នាំ(សមាជិក) ។ ទី១៤.ឈ្មោះ ព្រាប ហុន ភេទប្រុស អាយុ៣៨ឆ្នាំ(មន្ត្រី)។
ក្រោយឃាត់ខ្លួន មនុស្សទាំង១៤នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចនាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីធ្វើការសាកសួរ៕