ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត​​៖បើគ្មានសន្តិភាពគឺគ្មានសន្តិសុខ និងសណ្តាប់ធ្នាប់នោះទេ

ដោយ៖សូ សែនឬទ្ធា | ម្សិលមិញ ម៉ោង 11:29 am ព័ត៌មានទូទៅ 138
សម្តេចធិបតី ហ៊ុន ម៉ាណែត​​៖បើគ្មានសន្តិភាពគឺគ្មានសន្តិសុខ និងសណ្តាប់ធ្នាប់នោះទេ សម្តេចធិបតី ហ៊ុន ម៉ាណែត​​៖បើគ្មានសន្តិភាពគឺគ្មានសន្តិសុខ និងសណ្តាប់ធ្នាប់នោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​​ បានថ្លែងថា ទោះបីខេត្តនៅទិសទិសឦសានជាប៉ូលសេដ្ឋកិច្ចមិនទាន់អាចប្រៀបធៀបបានជាមួយ ខេត្តសៀមរាប ភ្នំពេញ និងខេត្តព្រះសីហនុ ប៉ុន្ដែខេត្តក៏មានសក្ដានុពលមួយចំនួនដែលខេត្តផ្សេងៗគ្មានដែរ ដូចជាវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ជាដើម។ ដូច្នេះសម្ដេចណែនាំឱ្យពិនិត្យមើលអ្វីខេត្តមាន ដើម្បីទាញយកសក្ដានុពលមកប្រើប្រាស់ ប៉ុន្ដែចំណុចសំខាន់បំផុតនោះ គឺខេត្តត្រូវធានាឱ្យបាននូវសន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងខេត្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង” ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កត្តាដែលយើងអាចធ្វើបានគឺធានាអោយបានបរិស្ថាន ស្ថិរភាព សន្តិសុខ សន្តិភាព ពោលគឺបើគ្មានសន្តិភាពគឺគ្មានសន្តិសុខ និងសណ្តាប់ធ្នាប់នោះទេ៕

អត្ថបទទាក់ទង