ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរខេត្តបាត់ដំបងសម្រុកចាក់ផ្លូវបេទីមប្រភេទACក្នុងក្រុងបាត់ដំបង

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 32
អាជ្ញាធរខេត្តបាត់ដំបងសម្រុកចាក់ផ្លូវបេទីមប្រភេទACក្នុងក្រុងបាត់ដំបង អាជ្ញាធរខេត្តបាត់ដំបងសម្រុកចាក់ផ្លូវបេទីមប្រភេទACក្នុងក្រុងបាត់ដំបង

បាត់ដំបង៖ ផ្លូវបេទីមប្រភេទAC ជាប្រភេទផ្លូវគុណភាពខ្ពស់ជាប់បានយូរ ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង បន្តស្ថាបនានៅលើផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបងបន្ថែមទៀត ដែលសុទ្ធសឹងខូចដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ថា ផ្លូវជាគម្រោងរបស់ខេត្ត ដែលត្រូវបន្តស្ថាបនា គឺកំណាត់ផ្លូវលេខ២ តភ្ជាប់ពីផ្លូវជាតិលេខ៥ ដល់របងវត្តដំរីស និងផ្លូវកាត់ទទឹង តភ្ជាប់ពីផ្លូវលេខ១ ដល់ផ្លូវលេខ២ ចំនួន៤កំណាត់ផ្លូវបន្ថែមទៀត ដែលកំពុងស្ថាបនា ។

លោកអភិបាលក្រុងបានបញ្ជាក់ថាបន្ទាប់ពីនេះ នឹងបន្តចាក់បេទីមACនេះលើកំណាត់ផ្លូវលេខ១ តភ្ជាប់ពីរបងសាលាខេត្តប៉ែកខាងត្បូង រហូតដល់ផ្សារអប្សរា ផ្សារលើប្រវែង៤៤៨ម៉ែត្រ និងដាក់លូរំដោះទឹកជាង២០០ម៉ែត្រទៀត ដែលជាគម្រោងរបស់ខេត្តដែរ។

សូមបញ្ជាក់ថា ថ្មីៗនេះមន្ទីរសាធារណការ និងដឹកជញ្ជូន ទើបបានចាក់ផ្លូវបេទីម ប្រភេទAC លើកំណាត់ផ្លូវជាតិលេខ៥ ចូលក្រុងបាត់ដំបងចំនួន២ខ្សែ
ដែលមានប្រវែងជាង៧គីឡូម៉ែត្រ ក្រោយពីខូចខាត ដោយទឹកជំនន់ ផ្លូវទី១ចាប់ពីចំណុចដៃប្រាំបីដល់រង្វង់មូលយាយទេព ប្រវែង២២០០ម៉ែត្រ ជាប្រភេទផ្លូវភ្លោះ ដែលមួយចំហៀង៩ម៉ែត្រ និង ផ្លូវទោលមួយខ្សែទៀត ប្រវែង៥គីឡូម៉ែត្រ គុណនឹង១០ម៉ែត្រ ចាប់ពីចំណុចពុកឆ្មារ ដល់ រង្វង់មូលព្រាបស ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន៕

អត្ថបទទាក់ទង