គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះការប្រមាថលើអង្គព្រះមហាក្សត្រ
គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះការប្រមាថលើអង្គព្រះមហាក្សត្រ
គណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះការប្រមាថ និងចោទប្រកាន់ឥតព្រំដែន ម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក លើអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។
គួរបញ្ជាក់ថា យើងតាមសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នាពេលថ្មីៗនេះ ជនក្បត់ជាតិ សម រង្ស៊ី បានបន្តប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរថា « ស្តេចសព្វថ្ងៃនេះ អត់មានមនសិកាជាតិតែបន្តិចក៏អត់ដែរ» និងបានចោទទៀតថា «…ស្តេចសព្វថ្ងៃក្បត់ជាតិ…»។ល។
ខាងក្រោមនេះគឺជាសេចក្តីថ្លែងការណ៍ផ្លូវការរបស់គណបក្សប្រជាជនកម្ពុជា៖




