ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២ ឯកសារ 1318
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២

    នៅរសៀល ថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងចំកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ដែលកិច្ចប្រជុំនេះ ធ្វើឡើងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូនៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។

    កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ធ្វើឡើងក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនស្ត្រីនៅក្នុងអាស៊ាន»។ កិច្ចប្រជុំនេះ នឹងមានអ្នកចូលរួមដោយផ្ទាល់មានប្រមាណ ៣០០នាក់ និងតាមប្រព័ន្ធវីដេអូប្រមាណ ៥០០នាក់។

    ក្នុងពិធីបើកកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះបើកប្រកបដោយអត្ថន័យទាក់ទងទៅនឹងប្រធានបទនៃកិច្ចប្រជុំនេះ។

    ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៖

    អត្ថបទទាក់ទង