ខ្មែរប៉ុស្ដិ៍ Close

កម្មការិនីមានផ្ទៃពោះចំនួន ៦៨៩នាក់ ទទួលបានថវិកាឧបត្ថម្ភពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 57
កម្មការិនីមានផ្ទៃពោះចំនួន ៦៨៩នាក់ ទទួលបានថវិកាឧបត្ថម្ភពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកនេះ កម្មការិនីមានផ្ទៃពោះចំនួន ៦៨៩នាក់ ទទួលបានថវិកាឧបត្ថម្ភពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកនេះ

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ បន្ទាប់ពីអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយកម្មករ កម្មការនី ចំនួនជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺរួចហើយនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃ ឧបត្ថម្ភដល់កូនក្មួយស្រ្តីកម្មករមានផ្ទៃពោះ ៦៨៩នាក់ ដើម្បីទុកដោះស្រាយពេលសម្រាលកូនខាងមុខ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកនឹងបន្តខិតខំដោះស្រាយបញ្ហាជាច្រើនទៀតជូនកូនក្មួយកម្មករ។ ការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៩ខាងមុខ ប្រាក់ខែកូនក្មួយកម្មករ កម្មការិនី នឹងឡើងដល់១៨២ដុល្លារ។ លោកបានបន្តថា លោកនឹងបន្តអញ្ជើញចុះសួរសុខទុក្ខជាមួយបងប្អូនកម្មករនៅទូទាំងប្រទេសជាបន្តបន្ទាប់ទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់ទាំងអស់ មានសុខភាពល្អ និងសុខសុវត្ថិភាពពេលសម្រាលកូន ពេលខាងមុខនេះ និងអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ ដែលគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកន្លងមកនេះ៕

អត្ថបទទាក់ទង