ខ្មែរប៉ុស្ដិ៍ Close

ទោះក្នុងតម្លៃណាក៏ដោយ មិនឲ្យមានអ្នកបង្កអសន្ដិសុខ និងមិនទុកឲ្យប្រជាជនកម្ពុជាស្លាប់និងរបួសដូចអតីតកាលឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 54
ទោះក្នុងតម្លៃណាក៏ដោយ មិនឲ្យមានអ្នកបង្កអសន្ដិសុខ និងមិនទុកឲ្យប្រជាជនកម្ពុជាស្លាប់និងរបួសដូចអតីតកាលឡើយ ទោះក្នុងតម្លៃណាក៏ដោយ មិនឲ្យមានអ្នកបង្កអសន្ដិសុខ និងមិនទុកឲ្យប្រជាជនកម្ពុជាស្លាប់និងរបួសដូចអតីតកាលឡើយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងរំលឹកថា កម្ពុជាមានសន្ដិភាពដូចសព្វថ្ងៃ គឺបានចំណាយសាច់ស្រស់ឈាមស្រស់ៗដើម្បីធានាឲ្យកម្ពុជាមានការឯកភាពទឹកដី។ ដូច្នេះទោះក្នុងតម្លៃណាក៏ដោយមិនឲ្យមានអ្នកបង្កអសន្ដិសុខឡើយ បើមាន គឺមិនអត់ឱនឲ្យទេត្រូវតែបង្ក្រាបភ្លាមៗ មិនទុកឲ្យប្រជាជនកម្ពុជា ស្លាប់ និងរបួសដូចអតីតកាល។

លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងពិធីប្រកាសផ្សព្វផ្សាយ ឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវទៅដល់ប្រជាជនខ្មែរទូទាំង ប្រទេសចូលរួមនទទួលទានអំបុក ទាំងអស់គ្នាថ្ងៃទី៩ វិច្ឆិកា ក្រោមពាក្យស្លាកថា «អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ»៕

អត្ថបទទាក់ទង