ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ៖ វិស័យកីឡាក៏ជាឱកាសផ្តល់នូវការផ្លាស់ប្តូរលេីវិស័យជាច្រេីន ទាំងបច្ចេកទេសនៃការរៀបចំ និងបទពិសោធន៍ក្នុងការប្រកួតកីឡា

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២ ព័ត៌មានទូទៅ 54
សម្តេចតេជោ ហ៊ុន សែន ៖ វិស័យកីឡាក៏ជាឱកាសផ្តល់នូវការផ្លាស់ប្តូរលេីវិស័យជាច្រេីន ទាំងបច្ចេកទេសនៃការរៀបចំ និងបទពិសោធន៍ក្នុងការប្រកួតកីឡា សម្តេចតេជោ ហ៊ុន សែន ៖ វិស័យកីឡាក៏ជាឱកាសផ្តល់នូវការផ្លាស់ប្តូរលេីវិស័យជាច្រេីន ទាំងបច្ចេកទេសនៃការរៀបចំ និងបទពិសោធន៍ក្នុងការប្រកួតកីឡា

នៅព្រឹកថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១ (41st GENERAL ASSEMBLY) ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលេីកឡេីងថា វិស័យ កីឡាក៏ជាឱកាសផ្តល់នូវការផ្លាស់ប្តូរលេីវិស័យជាច្រេីន ទាំងបច្ចេកទេសនៃការរៀបចំ និងបទពិសោធន៍ក្នុងការប្រកួតកីឡា ដែលជាមរតក វប្បធម៌ ទំនៀមទម្លាប់ និងជាសិល្បៈការពារខ្លួនបែបប្រពៃណីរបស់ប្រជាជាតិនីមួយៗ។

សម្តេចតេជោ បានថ្លែងទៀតថា ការរៀបចំព្រឹត្តិការណ៍ពាក់ព័ន្ធនឹងកីឡាអន្តរជាតិ ក៏ជាការបំផុសស្មារតី និងលេីកទឹកចិត្តមហាជនទូទៅឱ្យកាន់តែស្រលាញ់ និងគាំទ្រវិស័យកីឡា ហេីយក៏ជាការលេីកកម្ពស់កិត្តិសព្ទកីឡា របស់ប្រទេសសមាជិកនីមួយៗឱ្យកាន់តែល្បីល្បាញ ក៏ដូចជាការធ្វេីទីផ្សារអន្តរជាតិរបស់ប្រទេសចូលរួមនៅលេីឆាកអន្តរជាតិផងដែរ៕

អត្ថបទទាក់ទង