ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការច្បាប់ចំពោះអ្នកញុះញង់មិនឲ្យពលរដ្ឋសងប្រាក់ធនាគារ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២ ព័ត៌មានទូទៅ 66
សម្តេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការច្បាប់ចំពោះអ្នកញុះញង់មិនឲ្យពលរដ្ឋសងប្រាក់ធនាគារ សម្តេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការច្បាប់ចំពោះអ្នកញុះញង់មិនឲ្យពលរដ្ឋសងប្រាក់ធនាគារ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានព្រមានជាថ្មីម្តងទៀត ចំពោះក្រុមជនទុច្ចរិតដែលញុះញង់មិនឲ្យប្រជាពលរដ្ឋដែលជំពាក់ប្រាក់ធនាគារសងធនាគារវិញ។ សម្តេចបញ្ជាក់ថា ប្រសិនបើអ្នកណាធ្វើតាមការញុះញង់របស់ក្រុមជនទុច្ចរិតនោះ សម្តេចលើកទឹកចិត្តឲ្យរឹបអូសទ្រព្យសម្បត្តិអ្នកនោះតែម្តង រួមទាំងអ្នកញុះញង់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមាណ៣,៨៦៦នាក់ នារី ៣,៣៨២នាក់។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿទៅតាមការញុះញង់របស់ក្រុមជនទុច្ចរិតមួយចំនួន ដែលថាបើមិនមានលទ្ធភាពសងទៅធនាគារ ឬមីក្រូហិរញ្ញវត្ថុទេ គឺមិនបាច់សងនោះទេ ដែលនេះជាអំពើខុសច្បាប់។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តាំទៅមេក្រុមទុច្ចរិតទាំងក្នុងស្រុក និងក្រៅស្រុក កុំចង់យករឿងបំណុលរបស់ប្រជាជន ទៅធ្វើជាបញ្ហាបង្កើតទៅជាចលនាប៉ះបោរប្រឆាំងរាជរដ្ឋាភិបាលឱ្យសោះ ពីព្រោះប្រទេសកម្ពុជាមានច្បាប់។ សម្តេចថា បើអ្នកហ៊ានប្រព្រឹត្តខុសច្បាប់ នោះច្បាប់នឹងអនុវត្តភា្លម បង្ក្រាបជនល្មើសដើម្បីធានាសណ្តាប់ធ្នាប់សារធារណៈសង្គម៕

អត្ថបទទាក់ទង