ខ្មែរប៉ុស្ដិ៍ Close

ព្រះវិហារបុរាណនៅវត្តប្រាសាទលលៃប្រែប្រួលសោភ័ណភាពដ៏ស្រស់ត្រកាលក្រោយបញ្ចប់ការជួសជុល

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានទូទៅ 76
ព្រះវិហារបុរាណនៅវត្តប្រាសាទលលៃប្រែប្រួលសោភ័ណភាពដ៏ស្រស់ត្រកាលក្រោយបញ្ចប់ការជួសជុល ព្រះវិហារបុរាណនៅវត្តប្រាសាទលលៃប្រែប្រួលសោភ័ណភាពដ៏ស្រស់ត្រកាលក្រោយបញ្ចប់ការជួសជុល

គម្រោងជួសជុល និងអភិរក្សព្រះវិហារបុរាណ នៅវត្តប្រាសាទលលៃ ដែលទទួលបានថវិកា និងបច្ចេកទេសទាំងស្រុងពីអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។

ក្រោមកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា គឺបានជួសជុលព្រះវិហារបុរាណ ដែលមានសភាពចាស់ទ្រុឌទ្រោម ពុកផុយ ធ្លុះធ្លាយ ធ្លាក់បាក់ឱ្យល្អឡើងវិញ ដោយប្រើប្រាស់បច្ចេកទេស និងសម្ភារដូចដើមទាំងស្រុង ដើម្បីរក្សាបាននូវគុណតម្លៃផ្នែកប្រវត្តិសាស្រ្ត។

សូមបញ្ជាក់ថា ព្រះវិហារបុរាណនេះ មានទំហំបណ្តោយ ២៧,៥ម ទទឹង ១១,២ម និងកម្ពស់ ១៥,៥ម។ គោលបំណងនៃការជួសជុល និងអភិរក្សព្រះវិហារនេះ គឺដើម្បីថែរក្សាមត៌កវប្បធម៌ខ្មែរលើវិស័យព្រះពុទ្ធសាសនាដ៏រស់រវើកឱ្យនៅឋិតថេរបន្តទៅមុខទៀត នឹងដើម្បីបម្រើប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ ការសិក្សារៀនសូត្រផង និងដើម្បីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរដែលមកទស្សនាទឹកដីបុរាណដ្ឋានមួយនេះផង៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍

អត្ថបទទាក់ទង