ខ្មែរប៉ុស្ដិ៍ Close

ផ្លូវបេតុងប្រវែង៥៥៣ម៉ែត្រនៅស្រុកកំពង់លែងសម្រេចអនុវត្តបាន៤០ភាគរយហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 49
ផ្លូវបេតុងប្រវែង៥៥៣ម៉ែត្រនៅស្រុកកំពង់លែងសម្រេចអនុវត្តបាន៤០ភាគរយហើយ ផ្លូវបេតុងប្រវែង៥៥៣ម៉ែត្រនៅស្រុកកំពង់លែងសម្រេចអនុវត្តបាន៤០ភាគរយហើយ

កំពង់ឆ្នាំង៖ ផ្លូវបេតុង១ខ្សែមានប្រវែង៥៥៣ម៉ែត្រចេញ ពីផ្សារកំពង់ដរមាត់ទន្លេ មកដល់មុខវត្តពោធិ៍អណ្តែត ក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ក្រុមបច្ចេកទេសនៃមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង កំពុងតែកសាងតាមគំរោងរបស់អាជ្ញាធរខេត្ត គឺត្រូវធ្វើឱ្យហើយនៅក្នុងដំណាច់ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីដាក់សម្ពោធឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ។

លោក កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជា​ពលរដ្ឋនៅក្នុងស្រុកកំពង់លែង ផ្លូវបេតុង១ខ្សែមានប្រ វែង៥៥៣ម៉ែត្រ មានទទឹង៦ម៉ែត្រ កំរាស់២តឹកកន្លះ និងមានស្ពាន១កន្លែង ចេញពីកំពង់ផែផ្សារកំពង់ហៅ ដល់មុខវត្តពោធិ៍អណ្តែត ក្នុងឃុំកំពង់ហៅ បាននិងកំពុងកសាងប្រមាណ៤០ភាគរយហើយ បើតាមទិសដៅគឺត្រូវកសាងឱ្យហើយនៅក្នុងដំណាច់ខែមិថុនា ខាងមុខនេះ។

លោក កែវ ពៅ បានឱ្យដឹងទៀតថា ផ្លូវបេតុងនេះជាកញ្ចប់ថវិកាជាតិ ដែលកសាងឡើងដោយមន្ទីរសាធា​រណការ​ ខេត្តកំពង់ឆ្នាំង។ ប្រជាលរដ្ឋនៅក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង បានលើកឡើងថា ប្រជាលរដ្ឋពិតជាមានទឹកចិត្តសប្បាយរីករាយណាស់ ក្នុងពេលឃើញរាជរដ្ឋាភិបាលបានកសាងផ្លូវនេះ ដើម្បីជួយសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ ក៏សូមថ្លែងអំណរគុណផងដែរ ដល់ប្រមុខរាជរដ្ឋាភិបាលដែលតែងគិតគូរអំពីសុខទុក និងជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋជានិច្ច ហើយពួកគាត់បានប្តេជ្ញា ទៅចូលរួមការបោះឆ្នោតនៅថ្ងៃខាងមុខនេះឱ្យបានទាំង​អស់គ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដ៏ល្អដែលមានការអភិវឌ្ឍ និងធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពដូចសព្វថ្ងៃ ជាអ្នកដឹកនាំប្រទេសជាតិជាបន្តទៀត៕

អត្ថបទទាក់ទង