ខ្មែរប៉ុស្ដិ៍ Close

លោក ត្រាំ អុីវតឹក អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកា​សក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 69

នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាស្រុកទឹកផុស លោក ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុម​ការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋ​សភា។ ពិធីប្រកាសតែងតាំងនេះមានការអញ្ជើញចូលរួមពីលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោក លោកស្រី សមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស និងប្រជាពលរដ្ឋ សរុបប្រមាណ ២៤៤ នាក់។

មានប្រសាសន៍នាឱកាសនោះ លោក ត្រាំ អុីវតឹក បានលើកឡើងថា ដើម្បីគាំទ្រ និងរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់ការទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលន​យោបាយ និងកម្មវិធកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានសម្រេចបន្តចាត់តាំងក្រុមការងារថ្នាក់ជាតិដើម្បីចុះបេសកកម្មតាមមូលដ្ឋានរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ សំដៅបន្តអនុវត្តកម្មវិធីនយោបាយប្រកបដោយប្រសិ​ទ្ធភាពនៅគ្រប់មូលដ្ឋាននៅទូទាំងប្រទេស។

លោក បានបន្តទៀតថា ក្រុមការងារថ្នាក់ជាតិ មានតួនាទីលើកកម្ពស់ការដឹកនាំសម្របសម្រួល គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្តល់សេវា ការ​អភិវឌ្ឍន៍មូលដ្ឋាន ការដោះស្រាយបញ្ហានានាដើម្បីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះ លោក ត្រាំ អុីវតឹក បានបើកវេទិការសាធារណៈ ដើម្បីបកស្រាយចម្ងល់ និងឆ្លើយ​តបទៅនឹងសំណូមពរចាំបាច់នានាក្នុងមូលដ្ឋាន ជាពិសេស គឺដើម្បីអនុវត្តន៍គោលនយោបាយក្នុងការអភិវឌ្ឍភូមិ ឃុំ និងគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់ការទី៤ របស់រាជរដ្ឋាភិបាល ហើយបានលើកនូវវិធានការដើម្បីដោះស្រាយសម្រាប់អនុវត្តន៍អោយមានប្រសិទ្ធភាពផងដែរ៕

អត្ថបទទាក់ទង