ខ្មែរប៉ុស្ដិ៍ Close

ឧបនាយករដ្ឋមន្រ្ដី ជា សុផារ៉ា និងថ្នាក់ដឹកនាំព្រះសីហនុ បន្តចុះពិនិត្យគុណភាពការដ្ឋានសំណង់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 17
ឧបនាយករដ្ឋមន្រ្ដី ជា សុផារ៉ា និងថ្នាក់ដឹកនាំព្រះសីហនុ បន្តចុះពិនិត្យគុណភាពការដ្ឋានសំណង់ ឧបនាយករដ្ឋមន្រ្ដី ជា សុផារ៉ា និងថ្នាក់ដឹកនាំព្រះសីហនុ បន្តចុះពិនិត្យគុណភាពការដ្ឋានសំណង់

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩នេះ បានបន្តចុះពិនិត្យការដ្ឋានសំណង់នៅខេត្តព្រះសីហនុចំនួន ១៣ កន្លែងបន្ថែមទៀត ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានបញ្ជាក់ថា ការចុះពិនិត្យការដ្ឋានសំណង់នេះដើម្បីស្វែងរកភាពមិនប្រក្រតីនានា ដូចជាការសាងសង់គ្មានច្បាប់អនុញ្ញាតិ ឬសាងសង់មិនស្របទៅតាមស្ដង់តាជាដើម។

លោក អភិបាលខេត្ត បន្តថា កាលពីពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានដឹកនាំមន្ត្រីចុះពិនិត្យការដ្ឋានសំណង់ចំនួន ៨កន្លែង ក្នុងនោះរកឃើញការដ្ឋានចំនួន ៦កន្លែង មានភាពមិនប្រក្រតី ដោយសម្រេចផ្អាកការដ្ឋានជាបណ្តោះអាសន្ន ដូច្នេះទើបថ្ងៃនេះ លោកឧបនាយករដ្ឋមន្ត្រី បន្តចុះពិនិត្យការដ្ឋានសំណង់១៣កន្លែងថែមទៀត ៕

អត្ថបទទាក់ទង