ខ្មែរប៉ុស្ដិ៍ Close

    អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំគណៈកម្មការដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃឡើងវិញ អំពីសំណើសុំកែសម្រួលព្រំតំបន់ការពារធម្មជាតិជូនប្រពលរដ្ឋដែលបានប្រើប្រាស់អាស្រ័យផលយូរឆ្នាំ នៅក្នុងភូមិសាស្ត្រឃុំបន្ទាយឆ្មារ ស្រុកថ្មពួក

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ ព័ត៌មានទូទៅ 669
    អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំគណៈកម្មការដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃឡើងវិញ អំពីសំណើសុំកែសម្រួលព្រំតំបន់ការពារធម្មជាតិជូនប្រពលរដ្ឋដែលបានប្រើប្រាស់អាស្រ័យផលយូរឆ្នាំ នៅក្នុងភូមិសាស្ត្រឃុំបន្ទាយឆ្មារ ស្រុកថ្មពួកអភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំគណៈកម្មការដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃឡើងវិញ អំពីសំណើសុំកែសម្រួលព្រំតំបន់ការពារធម្មជាតិជូនប្រពលរដ្ឋដែលបានប្រើប្រាស់អាស្រ័យផលយូរឆ្នាំ នៅក្នុងភូមិសាស្ត្រឃុំបន្ទាយឆ្មារ ស្រុកថ្មពួក

    លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ បានចូលរួមប្រជុំពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃឡើងវិញអំពីសំណើសុំកែសម្រួលព្រំតំបន់ការពារធម្មជាតិជូនប្រជាពលរដ្ឋដែលប្រើប្រាស់អាស្រ័យផលយូរឆ្នាំ និងជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ នៅវត្តថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីក្រុមការងារនៃគណៈកម្មាការរបស់ខេត្តដែលបានកំពុងបំពេញភារកិច្ចការងារនៅភូមិសាស្ត្រនោះ។

    ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា ដោយការគិតគូរដល់បងប្អូនប្រជាពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាគោលការណ៍កាត់ឆ្វៀល និងកំណត់ព្រំដីការពារធម្មជាតិជូនប្រជាពលរដ្ឋដែលប្រើប្រាស់អាស្រ័យផលយូរឆ្នាំឡើងវិញ ។ ទើបរដ្ឋបាលខេត្តបានបើកការប្រជុំបង្កើតជាក្រុមការងារគណៈកម្មការ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃឡើងវិញអំពីសំណើសុំកែសម្រួលព្រំតំបន់ការពារធម្មជាតិ ជូនប្រពលរដ្ឋដែលបានប្រើប្រាស់អាស្រ័យផលយូរឆ្នាំ ចំនួន២ក្រុមស្ថិតនៅក្នុងភូមិសាស្ត្រឃុំបន្ទាយឆ្មារ ស្រុកថ្មពួកនេះ និងនៅស្រុកភ្នំស្រុក ដែលបាននិងកំពុងធ្វើសកម្មភាពការងារ យ៉ាងសស្រាក់សស្រាំដើម្បីបានរួចរាល់ឆាប់រហ័ស ។

    លោកអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយក្រុមការងារចម្រុះរបស់ខេត្ត ដើម្បីឲ្យកិច្ចការងារមួយនេះទទួលបានជោគជ័យ ដើម្បីផលប្រយោជន៍បងប្អូន និងសហគមន៍យើង។ សូមបងប្អូនចូលរួមថែទាំ និងការពារតំបន់ធម្មជាតិយើងឲ្យបានល្អជាព្រៃឈើបៃបងស្អាត ហើយជៀសវាំងការកាប់បំផ្លាញ់តទៅទៀតផងដែរ៕

    អត្ថបទទាក់ទង