លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ យើងហូបនំបញ្ចុកពង្រឹងសាមគ្គី ភាព និងលើកតម្កើងអត្តសញ្ញាណជាតិ
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានលើកឡើងថាយើងហូបនំបញ្ចុកថ្ងៃនេះគឺបានលើកតម្កើងពី“សញ្ញាណនំបញ្ចុកជាតិ” របស់ខ្មែរយើងផងដែរ។ការលើកឡើងបែបនេះធ្វើឡើងតាមរយៈទំព័រFacebook ផ្ទាល់ខ្លួនរបស់លោកនាថ្ងៃទី០៩ខែមិថុនាឆ្នាំ២០១៩នេះ។
លោកនាយករដ្ឋមន្ត្រីបានបន្តថាតាមពិតនំបញ្ចុកគឺមានគុណភាពនិងគុណប្រយោជន៍ល្អខ្លាំងណាស់សម្រាប់សុខភាពរាប់តាំងពីសម្លរសាច់ត្រីនិងគ្រឿងផ្សំដែលសុទ្ឋសឹងជាសារធាតុជំនួយដល់សុខភាពទាំងអស់។
ក្រៅពីនំបញ្ចុកលោកនាយករដ្ឋមន្ត្រីក៏បានសំណូមពរឳ្យប្រជាពលរដ្ឋខ្មែរចូលរួមលើកតម្កើងម្ហូបអាហារនិងនំចំណីរបស់ខ្មែរយើងថែមទាំងអំពាវនាវឳ្យប្រជាពលរដ្ឋចូលរួមដាំដុះនិងប្រើប្រាស់បន្លែផ្លែឈើគ្មានជាតិគីមីកាត់បន្ថយការនាំចូលផលិតផលដែលមានជីគីមីដើម្បីសុខភាពយើងទាំងអស់គ្នា៕