ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ អ្នកដែលឱនក្បាល លិតជើងបរទេសមិនសមជាមេដឹកនាំឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 52
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ អ្នកដែលឱនក្បាល លិតជើងបរទេសមិនសមជាមេដឹកនាំឡើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ អ្នកដែលឱនក្បាល លិតជើងបរទេសមិនសមជាមេដឹកនាំឡើយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារជាថ្មីថា កម្ពុជាមិនត្រូវការយកឯករាជ្យ និងអធិបតេយ្យភាពរបស់ខ្លួនទៅដូរជាមួយជំនួយបរទេសឡើយ ហើយអ្នកដែលឱនក្បាល លិតជើងបរទេសមិនស័ក្តិសមជាមេដឹកនាំរបស់ប្រទេសឡើយ។ លោកបានថ្លែងដូចនេះនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានៅតែត្រូវការកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀតដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប៉ុន្តែ កង្វល់របស់អ្នកដទៃ មិនមែនជាបន្ទាត់នយោបាយដែលត្រូវឱ្យយើងអនុវត្តតាមនោះឡើយ។ កម្ពុជាទទួលយកនូវមតិផ្សេងៗដែលជាកង្វល់ ប្រសិនបើកង្វល់ទាំងនោះមិនបំពានលើឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា៕

អត្ថបទទាក់ទង