ខ្មែរប៉ុស្ដិ៍ Close

កូនឈើចម្រុះចំនួន៨,០០០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដល់សាធារណជន

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 49
កូនឈើចម្រុះចំនួន៨,០០០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដល់សាធារណជន កូនឈើចម្រុះចំនួន៨,០០០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដល់សាធារណជន

កូនឈើចម្រុះសរុប ៨ពាន់ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដល់សាធារណជនចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ ការចែកចាយនោះរួមមាន៖

– ប្រគេនកូនឈើជូនព្រះឥន្ទសី. បឿត សុម៉ៅសុវណ្ណារ៉ា ព្រះគ្រូចៅអធិការវត្តវេឡុវ័ន ដោកពោយគោកក្រោល ចំនួន១,៣៥០ដើម ដើម្បីយកទៅដាំបន្ថែមលម្អក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិឬស្សីសាញ់ ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ឈើទាល (ដើមយាង) ៨០០ដើម គគីរ២០០ដើម រំដួល១០០ដើម ព្កុល២០០ដើម និងអូញម៉ូញ៥០ដើម។

– ប្រគេនកូនឈើជូនព្រះភិក្ខុ មនាបសីលោ ម៉យ ម៉ានុត ព្រះគ្រូចៅអធិការវត្តគោកដូងសំរោងក្លាង ហៅវត្តសំរោង ចំនួន៦០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្តនេះ ស្ថិតក្នុងភូមិសំរោង ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់១០០ដើម បេង១០០ដើម គគីរ១០០ដើម និងឈើទាល១០០ដើម។

– ប្រគេនកូនគ្រញូងជូនព្រះអង្គ ម៉ែន សាម៉ន ព្រះគ្រូចៅអធិការវត្តសសរស្តម្ភ ចំនួន៣០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណទីធ្លាវត្ត ស្ថិតក្នុងឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

– ផ្តល់កូនឈើជូនលោកឧត្តមសេនីយ៍ទោ សុខ ធារ៉ា តំណាងទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ចំនួន៤,០០០ដើម ដើម្បីយកទៅដាំជួស និងដាំបន្ថែមក្នុងបរិវេណទីបញ្ជាការ ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងយកទៅដាំនៅទីបញ្ជាការចំនួន៣ផ្សេងទៀតនៅខេត្តឧត្តរមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង១,៥០០ដើម ធ្នង់៥០០ដើម ច្រេស៥០០ដើម ឈើទាល៥០០ដើម គគីរ៥០០ដើម និងកកោះ៥០០ដើម។

– ផ្តល់កូនឈើជូនតំណាងរដ្ឋបាលឃុំប៉ោយចារ ចំនួន៨០០ដើម ដើម្បីយកទៅដាំនៅតាមទំនប់រមណីយដ្ឋានអាងទឹកត្រពាំងថ្ម សាលារៀន និងមណ្ឌលសុខភាព ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន គគីរ៥០០ដើម ត្រាច១០០ដើម ក្ងោកធំ១០០ដើម និងក្ងោកតូច១០០ដើម។

– ផ្តល់កូនឈើជូនលោក មាន លុជ្យ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៣៥០ដើម ដើម្បីយកទៅដាំលើដីទំនេរផ្ទាល់ខ្លួន ស្ថិតនៅភូមិបុស្សតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ឈើទាល៨០ដើម គគីរ៥០ដើម កកោះ៥០ដើម ផ្តៀក៥០ដើម ធ្នង់៥០ដើម បេង៥០ដើម គ្រញូង២០ដើម ។

– ផ្តល់កូនឈើជូនលោក ងួន វុទ្ធី ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២០០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន សិ្ថតក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម គ្រញូង៥០ដើម និងគគីរ៥០ដើម។

– ផ្តល់កូនគ្រញូងជូនលោក ចែត រុងរឿង ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៣០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណសាលាបឋមសិក្សាចំបក់ស ស្ថិតនៅភូមិតាទក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

– ផ្តល់កូនឈើជូនអ្នកស្រី អែម សុខាន នាយិកាសាលាបឋមសិក្សាដូនឪ ចំនួន១០០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណទីធ្លាសាលារៀន ស្ថិតនៅភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន បេង២០ដើម គ្រញូង២០ដើម ត្របែកព្រៃ២០ដើម រាំង២០ដើម និងរំដួល២០ដើម៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

អត្ថបទទាក់ទង