ខ្មែរប៉ុស្ដិ៍ Close

នៅបរិវេណមុខប្រាសាទអង្គរវត្ត មានបន្ទប់ទឹកកម្រិតស្តង់ដារអន្តរជាតិហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 93

នៅក្នុងកិច្ចការរៀបចំសណ្តាប់ធ្នាប់និងសោភណភាពនៅបរិវេណខាងលិចប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរាបានដាក់ឱ្យដំណើរការបន្ទប់ទឹកអនាម័យកម្រិតស្តង់ដាអន្តរជាតិដែលមានទីធ្លាធំទូលាយ​ និងបំពាក់ទៅដោយសម្ភារ​បរិក្ខារ​ទំនេីប​ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅក្នុងទីលានបដិសណ្ឋារកិច្ច។

អគារនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន​ Green Angkor Culture PLC., មានបន្ទប់ស្រី​ចំនួន៨ បុរសចំនួន៦ បង្គន់នោមបុរសចំនួន៦ និងបង្គន់សម្រាប់ជនពិការចំនួន២​ (ស្រី១ប្រុស១) សម្រាប់ឱ្យភ្ញៀវទេសចរជាតិ​ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់​ ក្នុងគោលបំណងលើកកម្ពស់សោភណភាព​ បរិស្ថាន និងអនាម័យ នៅតំបន់រមណីយដ្ឋានអង្គរ​ បេតិកភណ្ឌពិភពលោក​។

បន្ទប់ទឹកអនាម័យនេះនឹងស្ថិតក្រោមការថែទាំរបស់គ្រឹះស្ថានអង្គរ​ ដេីម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលេីកកម្ពស់ការផ្តល់សេវាកម្មទេសចរណ៍​ក្នុងរមណីយដ្ឋាន​អង្គរ៕