ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញថ្លែងទស្សនៈសំខាន់ៗ ដើម្បីចូលរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងអភិវឌ្ឍធនធានមនុស្ស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 47
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញថ្លែងទស្សនៈសំខាន់ៗ ដើម្បីចូលរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងអភិវឌ្ឍធនធានមនុស្ស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញថ្លែងទស្សនៈសំខាន់ៗ ដើម្បីចូលរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងអភិវឌ្ឍធនធានមនុស្ស

នៅក្នុងឱកាសចូលរួមនៅក្នុងមហាសន្និបាតកិច្ចប្រជុំកំពូលពិភពលោកគម្រប់ខួប១០០ឆ្នាំ និងកិច្ចប្រជុំកំពូលអន្តរជាតិនៃក្រុមប្រឹក្សាសម្រាប់សន្តិភាព នៅប្រទេសកូរ៉េ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចែករំលែកនូវទស្សនៈមួយចំនួនដើម្បីចូលរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងការអភិវឌ្ឍធនធានមនុស្ស។

សូមជម្រាបផងដែរថា ទស្សនៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមដើម្បីរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងការអភិវឌ្ឍធនធានមនុស្សមានដូចខាងក្រោម៖
១-បន្តលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម និងសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើបទបញ្ញត្តិសំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីធានាឱ្យបាននូវសន្តិភាព សន្តិសុខ សុវត្ថិភាព និងស្ថេរភាពយ៉ាងពេញលេញតាមរយៈការជំរុញលើកកម្ពស់កិច្ចសន្ទនាជិតស្និទ្ធ ការកសាងទំនុកចិត្តព្រមទាំងការដោះស្រាយបញ្ហាតំបន់ដោយសន្តិវិធីនិងដោយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ។

២-ជំរុញវប្បធម៌សន្ទនាអន្តរជំនឿ ដើម្បីកសាងការយល់ដឹងអំពីគ្នាទៅវិញទៅមក ការគោរពគ្នា ការជឿទុកចិត្តគ្នា ការអធ្យាស្រ័យគ្នាទៅវិញទៅមក និងការគោរពអោយបានខ្ជាប់ខ្ជួននូវគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃព្រោះថាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីសំណាក់ប្រទេសខាងក្រៅតែងតែនាំមកនូវវិនាសនិងមហន្តរាយដល់ការអភិវឌ្ឍរបស់ប្រទេសនោះ។

៣-ពង្រឹងកិច្ចសហប្រតិបត្តិការបន្តជំរុញសកលភាវូបនីយកម្ម ត្រូវធានាថាយន្តការកិច្ចសហប្រតិបត្តិការរក្សាបាននូវស្មារតីបើកចំហ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសការពន្លឿនការតភ្ជាប់រវាងសង្គម និងសេដ្ឋកិច្ចរបស់យើងសម្រាប់ជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់ប្រទេសនីមួយៗ និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន។

៤-ជំរុញការអភិវឌ្ឍ តាមរយៈអភិក្រមក្នុងការកំណត់កត្តាមនុស្សជាស្នូល ជាពិសេសចំពោះកិច្ចការអភិវឌ្ឍនិងពង្រឹងប្រព័ន្ធសុខមាលភាពសង្គមដូចជាការពង្រឹងគុណភាពអប់រំការកែលម្អសុខមាលភាពការរស់នៅការកាត់បន្ថយភាពក្រីក្រ និងការបង្រួមគម្លាតនៃការអភិវឌ្ឍឲ្យស្របទៅនឹងកំណើនឲ្យស្របទៅនឹងការរីកចំរើនឆាប់រហ័ស និងឥតឈប់ឈរនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម។

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០នេះ នឹងជំរុញឲ្យមានការពិភាក្សាគ្នាយ៉ាងផុសផុលទៅលើស្ថានភាព និងបញ្ហាប្រឈមដែលពិភពលោកកំពុងតែជួបប្រទះក្នុងពេលបច្ចុប្បន្ន ជាពិសេសទាក់ទងទៅនឹងសន្តិភាព និងការអភិវឌ្ឍមនុស្សជាតិ៕

អត្ថបទទាក់ទង