ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឱ្យទូរទស្សន៍និងក្រុមប្រតិកម្មរហ័សរៀបចំផលិតវីដេអូ ប្រៀបធៀបទឹកជំនន់នៅកម្ពុជានិងប្រទេសផ្សេងៗដើម្បីឆ្លើយតបនឹងការរិះគន់របស់ជនអគតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 52
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឱ្យទូរទស្សន៍និងក្រុមប្រតិកម្មរហ័សរៀបចំផលិតវីដេអូ ប្រៀបធៀបទឹកជំនន់នៅកម្ពុជានិងប្រទេសផ្សេងៗដើម្បីឆ្លើយតបនឹងការរិះគន់របស់ជនអគតិ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឱ្យទូរទស្សន៍និងក្រុមប្រតិកម្មរហ័សរៀបចំផលិតវីដេអូ ប្រៀបធៀបទឹកជំនន់នៅកម្ពុជានិងប្រទេសផ្សេងៗដើម្បីឆ្លើយតបនឹងការរិះគន់របស់ជនអគតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យទូរទស្សន៍និងក្រុមប្រតិកម្មរហ័សរៀបចំផលិតវីដេអូមួយដែលធ្វើការប្រៀបធៀបទឹកជំនន់រវាងប្រទេសកម្ពុជាជាមួយប្រទេសផ្សេងៗ។ សំណើររបស់ប្រមុខរាជរដ្ឋាភិបាលបែបនេះធ្វើឡើងក្រោយពីមានក្រុមប្រឆាំងនៅក្រៅប្រទេសតែងតែវាយប្រហារលើរាជរដ្ឋាភិបាលថា កម្ពុជាលុបបឹង និងកាប់ព្រៃឈើទើបមានគ្រោះជំនន់ទឹកភ្លៀងបែបនេះ។

ក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរង គ្រោះដោយសារជំនន់ទឹកភ្លៀងនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា គ្រោះធម្មជាតិមិនមែនកើតឡើងនៅកម្ពុជាមួយទេគឺមានកើតឡើងលើពិភពលោក។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា «ការយកបញ្ហាដាក់លើកកម្ពុជា ដោយអ្នកនេះ ឬដោយអ្នកនោះ មិនមែនជាមនុស្សដែលមានខួរក្បាលធំទូលាយទេ តែគ្រាន់ជាការរិះគន់ប៉ុណ្ណោះ។ ខ្ញុំចង់ស្នើឱ្យទូរស្សន៍ ក្រុមប្រតិកម្មរហ័ស រៀបចំទៅហ្នឹងដែលហៅថា ឯកសារទាក់ទងទៅនឹងទឹកជំនន់ក្នុងប្រទេសដទៃនៅតាមទីក្រុមប្រទេសដ៏ទៃៗដើម្បីធ្វើចាក់ផ្សាយប្រៀបធៀប»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកថា នាពេលកន្លងមកទូរទស្សន៍នៅកម្ពុជាក៏បានធ្វើការចាក់ផ្សាយប្រៀបធៀបការបាក់រលំអគាររវាងកម្ពុជា និងបណ្ដាប្រទេសផ្សេងៗព្រោះមានអ្នកវាយប្រហារមកលើកកម្ពុជារឿងបាក់អគារនៅក្រុងព្រះសីហនុនិងខេត្តកែប។ ដូច្នេះ ទូរទស្សន៍ និងក្រុមប្រតិកម្មរហ័ស ត្រូវប្រមូលឯកសារទឹកជំនន់នៅប្រទេសផ្សេងៗមកប្រៀបធៀបជាមួយកម្ពុជាដើម្បីឱ្យប្រជាពលរដ្ឋខ្មែរនិងក្រុមប្រឆាំងយល់ដឹងកាន់តែច្បាស់អំពីគ្រោះធម្មជាតិ៕

អត្ថបទទាក់ទង