ខ្មែរប៉ុស្ដិ៍ Close

    ជនជាតិភាគតិចអេក្វាឌ័រ ស្នើពិភពលោកឲ្យជួយការពារព្រៃ អាម៉ាហ្សូន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1895
    ជនជាតិភាគតិចអេក្វាឌ័រ ស្នើពិភពលោកឲ្យជួយការពារព្រៃ អាម៉ាហ្សូនជនជាតិភាគតិចអេក្វាឌ័រ ស្នើពិភពលោកឲ្យជួយការពារព្រៃ អាម៉ាហ្សូន

    ជន​ជាតិ​ភាគតិច Waorani ដែល​រស់​នៅ​ប្រទេស អេក្វាឌ័រ បាន​នាំ​គ្នា​ដាក់​ញត្តិ​ស្នើ​ឲ្យ​ពិភពលោក​ជួយ​ការ​ពារ​ព្រៃ អាម៉ាហ្សូន។

    យោង​តាម​កាសែត Aljazeera ឲ្យ​ដឹង​ថា សហគមន៍ Waorani ទាំង ១៨ បាន​ដាក់​ញត្តិ​អន្តរជាតិ​មួយ​កាល​ពី​ថ្ងៃ ពុធ ដោយ​បាន​ស្នើ​សុំ​ពិភពលោក​ចុះ​ហត្ថលេខា​ហាម​ឃាត់​កុំ​ឲ្យ​មាន​ការ​បូមប្រេង​នៅ​ដែន​ដី​របស់​ពួក​គេ។ ប្រភព​ដដែល​បន្ថែម​ថា ជនជាតិភាគតិច Waorani ទាំង​នេះ​កំពុង​រស់​នៅ​ភាគអាគ្នេយ៍​នៃ​ព្រៃ អាម៉ាហ្សូន ដែល​ជា​តំបន់​មាន​ជីវចម្រុះ​ច្រើន​បំផុត​មួយ​ក្នុង​ពិភពលោក។

    ជនជាតិភាគតិច​ម្នាក់​គឺ​អ្នក​ស្រី Nemonte Nenquimo ឲ្យ​ដឹង​ថា “យើង​ចង់​ឲ្យ​គ្រប់​គ្នា​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​យើង​រស់​នៅ​ទី​នេះ ហើយ​វា​ជា​អ្វី​ៗ​ទាំង​អស់​ដែល​យើង​មាន​នៅ​ទី​នេះ។ ដូច្នេះ យើង​សង្ឃឹម​ថា​ពួក​គេ​នឹង​យល់​ពី​ផល​ប៉ះ​ពាល់​របស់​ឧស្សាហកម្ម​ប្រេង​មកលើ​សហគមន៍​របស់​យើង។”

    គួរ​ឲ្យ​ដឹង​ថា កាល​ពី​ដើម​ឆ្នាំ​នេះ ប្រធានាធិបតី អេក្វាឌ័រ បាន​ដាក់​ដេញ​ថ្លៃ​តំបន់​ភាគ​អាគ្នេយ៍​នៃ​ព្រៃ​អាម៉ាហ្សូន ឲ្យ​ទៅ​ឧស្សាហកម្ម​ប្រេង និង ឧស្ម័ន​ធម្មជាតិ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជនជាតិ​ភាគ​តិច​ក្នុង​តំបន់៕

    (ប្រធានាធិបតី អេក្វាឌ័រ លោក Lenin Moreno)