ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រំលឹកជាថ្មីម្តងទៀតដល់ស្ថាប័នរដ្ឋទាំងអស់ពីការរៀបចំបាវចនាជាតិ សាសនា ព្រះមហាក្សត្រ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 124
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រំលឹកជាថ្មីម្តងទៀតដល់ស្ថាប័នរដ្ឋទាំងអស់ពីការរៀបចំបាវចនាជាតិ សាសនា ព្រះមហាក្សត្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រំលឹកជាថ្មីម្តងទៀតដល់ស្ថាប័នរដ្ឋទាំងអស់ពីការរៀបចំបាវចនាជាតិ សាសនា ព្រះមហាក្សត្រ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ស្ថាប័នរដ្ឋទាំងអស់ត្រូវរៀបចំដំឡើងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងព្រះឆាយាល័ក្ខណ៍ សម្ដេចតា សម្ដេចយាយ និងព្រះមហាក្សត្រ ដើម្បីឱ្យប្រជាពលរដ្ឋ រំលឹកគ្រប់ពេលវេលាថា ស្ថិតនៅក្រោមម្លប់បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះកិត្តិយស៣ព្រះអង្គ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាដែលពិធីនេះធ្វើឡើងនៅវត្តបទុមវតី រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា នៅតាមទីកន្លែងធ្វើការមន្ត្រីសព្វថ្ងៃ និងទីកន្លែងមួយចំនួនទៀត មានព្រះឆាយាល័ក្ខណ៍ របស់ព្រះមហាក្សត្រ មានទង់ជាតិផង ទង់សាសនាផង និងទង់ព្រះមហាក្សត្រ មូលហេតុដែលត្រូវធ្វើបែបនេះក្នុងគោលដៅដើម្បីរំលឹកប្រជាពលរដ្ឋរំលឹកដល់ជនគ្រប់រូបឱ្យយល់ដឹងពីបញ្ហា បាវចនាជាតិ សាសនា ព្រះមហាក្សត្រ ព្រោះកម្ពុជាអនុវត្តទៅតាមបាវចនាទាំង៣នេះ។

លើសពីនេះទៅទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើដល់លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីធម្មការ និងសាសនា មន្រ្តីរាជការនិងភាគីពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំអាសនៈក្រម និងឋានានុក្រុមមន្រ្តីសង្ឃ និងមន្រ្តី រាជការឱ្យបានត្រឹមត្រូវផងដែរ៕

អត្ថបទទាក់ទង