លោក ម៉ាក្រុង ជាប់ឆ្នោតជាប្រធានាធិបតីបារាំងអាណត្តិទី ២
បើតាមលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅប្រទេសបារាំង កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោកអេម៉ានុយអែល ម៉ាក្រុង បានជាប់ឆ្នោតជាប្រធានាធិបតីបារាំង អាណត្តិថ្មី ដោយយកឈ្នះលើលោកស្រី ម៉ារីន ឡឺប៉ែន ក្នុងសំឡេង ៥៨,២% ទល់នឹង ៤១,៨%។
គួរបញ្ជាក់ថា នេះគឺជាអាណត្តិទី២ហើយ និងក៏ជាអាណត្តិចុងក្រោយដែរ របស់លោក ម៉ាក្រុង។