ខ្មែរប៉ុស្ដិ៍ Close

លោក គួច ចំរើន ៖ កោះ «ពូលូវ៉ៃ» អ្នកស្គាល់ឈ្មោះច្រើន តែអ្នកទៅដល់តិច

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 68

កាលពីថ្ងៃព្រហស្បតិ៍ទី ៣១ ខែមីនា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបង្ហោះសារនៅលើទព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ខ្លួន ជាមួយនឹងរូបថតប៉ុន្មានសន្លឹក អមដោយខ្លឹមសារថា «កោះពូលូវ៉ៃ​ ដែនដីសុវណ្ណភូមិ​ អ្នកស្គាល់ឈ្មោះច្រេីន​ តែទៅដល់តិច​»។

នេះជារសារមួយដែលពិតជាចង់បញ្ជាក់ថា កោះពូលូវ៉ៃរបស់ខ្មែរ ស្ថិតនៅឆ្ងាយពីឆ្នេសមុទ្ររបស់កម្ពុជា និងពិបាកក្នុងការឆ្លងទៅកំសាន្តសម្រាប់ពលរដ្ឋខ្មែរ ដោយសារកង្វះមធ្យោបាយធ្វើដំណើរ និងកង្វះរមនីយដ្ឋានកែច្នៃនៅទីនោះជាដើម។

ទោះយ៉ាងណា ខ្លឹមសារដែលលោក គួច ចំរើន បានបង្ហោះនេះ ពិតជាចង់បង្ហាញថា បន្ថែមពីលើទីតាំងយុទ្ធសាស្ត្រសម្រាប់វិស័យការពារដែនសមុទ្រ ក៏ដូចជាការពារជាតិ កោះនេះក៏មានសក្ដានុពលទេសចរដ៏សម្បូរបែបផងដែរ៕

អត្ថបទទាក់ទង