អភិបាល ខេត្តព្រះសីហនុ ដឹកនាំកម្លាំងចុះបង្ក្រាបនៅ ក្លឹប អូបាម៉ា KTV លួចលាក់ជួញដូរ និងប្រេីប្រាស់គ្រឿងញៀននៅ
ព្រះសីហនុ ៖ នាវេលាម៉ោងប្រមាណជា ០៣:០០នាទី ទៀបភ្លឺកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៩ លោក គួច ចំរើន ដែលជាអភិបាល នៃ គណ:អភិបាល ខេត្តព្រះសីហនុ ដោយមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងចុះបង្ក្រាបនៅ ក្លឹប អូបាម៉ា KTV ដែលលួចលាក់ជួញដូរ និងប្រេីប្រាស់គ្រឿងញៀន។
សូម ជម្រាប ថា ក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះ បានធ្វើការឃាត់ខ្លួនមនុស្សចំនួនប្រហែលជាង ១០០នាក់៕