ខ្មែរប៉ុស្ដិ៍ Close

    សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំងឬគំរាមប្រើកម្លាំងប្រឆាំងនឹងប្រទេសអធិបតេយ្យមួយទៀត

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 922
    សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំងឬគំរាមប្រើកម្លាំងប្រឆាំងនឹងប្រទេសអធិបតេយ្យមួយទៀតសម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំងឬគំរាមប្រើកម្លាំងប្រឆាំងនឹងប្រទេសអធិបតេយ្យមួយទៀត

    សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សង្ឃឹមថាមិត្តរុស្ស៊ី នឹងយល់ពីការសម្រេចចិត្តរបស់កម្ពុជា ក្នុងការដែលកម្ពុជាប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំងឬគំរាមប្រើកម្លាំងប្រឆាំងនឹងប្រទេសអធិបតេយ្យមួយទៀត។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង។

    សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នយោបាយការបរទេសរបស់កម្ពុជា ផ្អែកលើច្បាប់ និងធម្មនុញ្ញអង្គការសហប្រជាជាតិ និងមិនគាំទ្រដាច់ខាតដល់ការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែននោះឡើយ។

    សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាធ្លាប់ជាប្រទេសដែលគេរំលោភលើឯករាជ្យ អធិបតេយ្យជាតិ និងត្រូវគេឈ្លានពានដែរ ពោលគឺយើងធ្លាប់ឆ្លងកាត់រួចហើយ។ សម្តេចសង្ឃឹមថា គោលជំហរនេះ ទទួលបានការគាំទ្រពីប្រជាជនកម្ពុជា ហើយជំហរណាក្រៅពីនេះគ្រាន់តែជាទស្សនៈរបស់អ្នកសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ៕

    អត្ថបទទាក់ទង