ខ្មែរប៉ុស្ដិ៍ Close

ភ្ញៀវទេសចរយ៉ាងច្រើនកុះករ មកទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 43

នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ គឺជាបាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី» ន័យសាមញ្ញ គឺរយៈពេលថ្ងៃ និងយប់ស្មើគ្នាត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត។

បើទោះបី នៅថ្ងៃទី២១នេះ ព្រះអាទិត្យមិនទាន់រះមកចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត និងអាកាសធាតុមិនអំណោយផលយ៉ាងណាក្តី ទិដ្ឋភាពដ៏អស្ចារ្យនេះ បានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើនរយនាក់មករងចាំទស្សនា និងផ្តិតយករូបភាពដ៏កម្រដែលព្រះអាទិត្យដើរគោចរណ៍ចំកំពូលប្រាសាទអង្គរវត្ត ដែលជាព្រឹត្តិការណ៍យ៉ាងពិសេសមួយ។

សូមបញ្ជាក់ថា ថ្ងៃរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្តនៃសមរាត្រី មាន២ដងក្នុង១ឆ្នាំ ដែលព្រឹត្តិការណ៍នេះត្រូវចំថ្ងៃទី២១ ខែមីនា និងលើកទី២នៅថ្ងៃទី២២ ខែកញ្ញា៕

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក លឹម ប៊ុនហុង/លោក សឿន ប៊ុនស៊រ

អត្ថបទទាក់ទង