អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលផ្នែកខាងជើង នៃខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី
ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាចាប់ផ្តើមដំណើរការជួសជុលសង្រ្គោះខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី (ផ្នែកខាងជើង) ដែលមានសភាពទ្រុឌទ្រោមធ្ងន់ធ្ងរ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។
ដោយផ្អែកលើស្ថានភាពខូចខាតរបស់ប្រាសាទ ការងារជួសជុលតម្រូវឱ្យអ្នកជំនាញ អនុវត្តតាមបច្ចេកទេសអាណាស្ទីឡូស (Anastylosis) ពោលគឺត្រូវធ្វើការរុះរើតួនៃសំណង់ចេញទាំងស្រុង ដើម្បីធ្វើការពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្រោម ជួសជុលថ្មដែលបាក់ខូច និងរៀបផ្គុំតួខ្លោងទ្វារឡើងវិញ ដោយរក្សាឱ្យបាននូវទម្រង់ដើមទាំងស្រុង។ ការងារជួសជុលនេះ ត្រូវប្រើពេលវេលាយ៉ាងតិចក៏២ឆ្នាំដែរ។
អត្ថបទ៖នាយដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុ រិទ្ធី