ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាជូនដំណឹងស្ដីពីការជីកប្រឡាយតាមព្រំផ្ទៃដីព្រៃឈើ ដើម្បីការពារ និងរក្សាព្រៃឈើក្នុងឧទ្យានអង្គរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកសារ 43

អាជ្ញាធរជាតិអប្សរាបានជូនដំណឹងស្ដីពីការជីកប្រឡាយតាមព្រំផ្ទៃដីព្រៃឈើ ដើម្បីការពារ និងរក្សាព្រៃឈើក្នុងឧទ្យានអង្គរ ដែលមានចំនួន១១៨ខ្សែ និងមានប្រវែងសរុបប្រមាណ ២៧,៧៧៧ម៉ែត្រ ដែលស្ថិតនៅតាមទីតាំងដូចខាងក្រោម៖

  • ភូមិគោកបេង ភូមិគោកតាចាន់ ភូមិទក្សិណត្បូង និងភូមិគោកដូង សង្កាត់គោកចក ក្រុងសៀមរាប
  • ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប
  • ភូមិក្រវ៉ាន់ ភូមិអារក្សស្វាយ ភូមិអញ្ចាញ ភូមិស្រះស្រង់ត្បូង និងភូមិស្រះស្រង់ជើង សង្កាត់នគរធំ ក្រុងសៀមរាប
  • ភូមិអូរទទឹង និងភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប

អាជ្ញាធរក៏បានកំណត់យកថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៩ ជាកាលបរិច្ឆេទចាប់ផ្ដើមផងដែរ។ សម្រាប់ខ្លឹមសារទាំងស្រុងនៃសេចក្ដីជូនដំណឹងនេះ សូមអាននូវរូបភាពដែលមានភ្ជាប់ខាងក្រោមនេះ៖

អត្ថបទទាក់ទង