ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីកសិកម្មរីករាយស្វាគមន៍ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិកដែលចង់វិនិយោគលើទីផ្សារផលិតចំណីសត្វនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 47
រដ្ឋមន្រ្តីកសិកម្មរីករាយស្វាគមន៍ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិកដែលចង់វិនិយោគលើទីផ្សារផលិតចំណីសត្វនៅកម្ពុជា រដ្ឋមន្រ្តីកសិកម្មរីករាយស្វាគមន៍ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិកដែលចង់វិនិយោគលើទីផ្សារផលិតចំណីសត្វនៅកម្ពុជា

ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (USABC) កំពុងតែសម្លឹងមើលឃើញពីឱកាសវិនិយោគលើវិស័យចំណីសត្វនៅកម្ពុជា បន្ទាប់ពីមើលឃើញថា កំពុងមានតម្រូវការខ្ពស់ និងមានសក្ដានុពល។ ការបញ្ជាក់យ៉ាងដូច្នេះរបស់ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិកធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ ស្ដីពីគោលនយោបាយអាទិភាព និងឱកាសក្នុងការវិនិយោគវិស័យកសិកម្មនៅកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

លោករដ្ឋមន្រ្តី វេង សាខុន បានសម្តែងការស្វាគមន៍ និងបង្ហាញនូវសេចក្តីរីករាយដែលក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក បានបោះទុនវិនិយោគនៅកម្ពុជានាពេលកន្លងមក និងគ្រោងពង្រីកការវិនិយោគ ក្នុងវិស័យកសិកម្មនៅកម្ពុជា។ លោករដ្ឋមន្រ្តីបញ្ជាក់ថា កម្ពុជាកំពុងមានតម្រូវការវិនិយោទុនលើការអភិវឌ្ឍទំនើបកម្មកសិកម្ម ដើម្បីជំរុញកំណើនកសិកម្មឱ្យស្របទៅនឹងរបត់កំណើនសេដ្ឋកិច្ច ព្រមទាំងអាចរត់ទាន់ស្ថានភាពនៃការអភិវឌ្ឍក្នុងតំបន់។

ក្នុងនោះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក បានកត់សម្គាល់ឃើញថា ទីផ្សារចំណីសត្វនៅកម្ពុជាមានសក្តានុពល និងតម្រូវការខ្ពស់ ថែមទាំងតម្រូវឱ្យមានការវិនិយោគលើផ្នែកបច្ចេកវិទ្យាទំនើប ដែលនេះជាកត្តាទាក់ទាញ ដល់សមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក។

ក្រៅពីនេះ USABC ក៏ចាប់អារម្មណ៍លើការពង្រឹងសុវត្ថិភាពចំណីអាហារ និងការជំរុញផលិតភាពផលិតផលកសិកម្ម ដែលជាចំណុចសំខាន់ៗ ដែលបណ្តាប្រទេសអាស៊ាន បាននិងកំពុងយកចិត្តទុកដាក់ផងដែរ៕

អត្ថបទទាក់ទង