ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៣៣៤នាក់ ជាសះស្បើយចំនួន ៤៩៥នាក់ និងអ្នកស្លាប់ចំនួន ២នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 39
កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៣៣៤នាក់ ជាសះស្បើយចំនួន ៤៩៥នាក់ និងអ្នកស្លាប់ចំនួន ២នាក់ កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៣៣៤នាក់ ជាសះស្បើយចំនួន ៤៩៥នាក់ និងអ្នកស្លាប់ចំនួន ២នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៣៤នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៤៩៥នាក់ និងអ្នកស្លាប់ចំនួន ២នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមឆ្លងថ្មីទាំងអស់នោះ សុទ្ធសឹងជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron និងមាន ២១នាក់ ជាករណីនាំចូល។

សូមជម្រាបថា គិតត្រឹមពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣២,០៧២​នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១២៦,០៣១នាក់ និងស្លាប់សរុបចំនួន ៣,០៤០នាក់៕

អត្ថបទទាក់ទង