ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ១ ១៣០នាក់ អ្នកជាសះស្បើយចំនួន ៦៧០នាក់ និងអ្នកស្លាប់ចំនួន​ ២៧នាក់

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1494
    កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ១ ១៣០នាក់ អ្នកជាសះស្បើយចំនួន ៦៧០នាក់ និងអ្នកស្លាប់ចំនួន​ ២៧នាក់កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ១ ១៣០នាក់ អ្នកជាសះស្បើយចំនួន ៦៧០នាក់ និងអ្នកស្លាប់ចំនួន​ ២៧នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១១៣០នាក់ អ្នកជាសះស្បើយចំនួន ៦៧០នាក់ និងអ្នកស្លាប់ចំនួន​ ២៧នាក់។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៣៩នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥០ ៣៨៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៤ ១៤៣នាក់ និងស្លាប់សរុបចំនួន ៦០២នាក់៕

    អត្ថបទទាក់ទង