ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ៖ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន នឹងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា តិច ឬច្រើន ជៀសមិនផុត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 64
សម្តេចតេជោ ហ៊ុន សែន ៖ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន នឹងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា តិច ឬច្រើន ជៀសមិនផុត សម្តេចតេជោ ហ៊ុន សែន ៖ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន នឹងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា តិច ឬច្រើន ជៀសមិនផុត

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងបានមើលឃើញជាក់ស្តែង សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បានជះផលប៉ះពាល់មុនគេ គឺតម្លៃប្រេងឡើងថ្លៃ នេះជាវិបត្តិមួយ ទន្ទឹមនឹងពិភពលោកបានញ៉ាំញីរងការគំរាមគំហែងដោយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឥឡូវមកបន្ថែមបន្ទុកពីផលប៉ះពាល់សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ។

សម្តេចតេជោ ថ្លែងបែបនេះ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅកំណាត់ផ្លូវជាតិលេខ៣ភ្នំពេញ-កំពត ប្រវែងជាង១៣៤គីឡូម៉ែត្រ សម្រាប់ប្រើប្រាស់នូវសមិទ្ធផលដ៏មានសារៈប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រទេសរុស្ស៊ីជាប្រទេសផលិតប្រេង ហើយពេលនោះកម្ពុជានឹងទទួលរងផលប៉ះពាល់សេដ្ឋកិច្ចតិច ឬច្រើន ជៀសមិនផុតពីវិបត្តិនេះបានទេ ហើយច្បាស់ណាស់ប្រទេសផ្សេងៗទៀតក៏ដូចគ្នា ទោះបីមិនចូលរួមប្រយុទ្ធជាមួយភាគីណាមួយក្នុងជម្លោះអ៊ុយក្រែន ឬរុស្ស៊ី ហើយប្រទេសនានានឹងជួយជាស្បៀងអាហារ សម្ភារៈ ថ្នាំពេទ្យ និងអាវុធជាដើម៕

អត្ថបទទាក់ទង