ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាក្លាយទៅជាគោលដៅទេសចរណ៍ ដែលមានប្រជាប្រិយភាពរបស់ពិភពលោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 27
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាក្លាយទៅជាគោលដៅទេសចរណ៍ ដែលមានប្រជាប្រិយភាពរបស់ពិភពលោក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាក្លាយទៅជាគោលដៅទេសចរណ៍ ដែលមានប្រជាប្រិយភាពរបស់ពិភពលោក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ពេលនេះកម្ពុជាបានក្លាយទៅជាគោលដៅទេសចរណ៍ដែលមានប្រជាប្រិយភាព របស់ពិភពលោក ហើយរាជរដ្ឋាភិបាលបានចាត់ទុកទេសចរណ៍គឺជាមាសបៃតង។ លោកបានបន្តថា ក្នុងឆ្នាំ២០១៨កន្លងទៅ កម្ពុជាទទួលបានទេសចរបរទេសសរុប ៦លាន២សែននាក់ កើនឡើង ១១,២% មកពី១១០ប្រទេសជុំវិញពិភពលោក។ នៅឆ្នាំ២០១៩ កម្ពុជារំពឹងថានឹងទទួលភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ៦លាន៨សែននាក់ ហើយរំពឹងថា ឆ្នាំ២០២០ ការមកដល់ភ្ញៀវទេសចរណ៍អន្តរជាតិ អាចកើនដល់ ៧លាន៥សែននាក់ និង១៥លាននាក់នៅឆ្នាំ២០៣០។

លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ទាំងខាងនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម។ តាមរយៈការវាយតម្លៃសារជាថ្មី កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៨កន្លងទៅ មានរហូតដល់ ៧,៥% ហើយអត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយក្នុងរង្វង់ ១០%៕

អត្ថបទទាក់ទង