ព្រះមហាក្សត្រ និងសម្ដេចម៉ែ ប្រោសព្រះរាជទានកាក់អនុស្សាវរីយ៍ដល់សិស្សនិទ្ទេស A ចំនួន ៤៤៣នាក់
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ បានសព្វព្រះរាជហរទ័យ ប្រោសព្រះរាជទានកាក់អនុស្សាវរីយ៍ អបអរខួប១៥ឆ្នាំ នៃការឡើងគ្រងរាជ្យសម្បត្តិ ដល់សិស្សនិទ្ទេសចំនួន ៤៤៣នាក់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ទូទាំងប្រទេស ៤៤៣នាក់ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។