ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសចូលរួមចំណែកក្នុងសង្វាក់ផលិតកម្ម ផ្គត់ផ្គង់ស្បៀងក្នុងតំបន់ និងពិភពលោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 58
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសចូលរួមចំណែកក្នុងសង្វាក់ផលិតកម្ម ផ្គត់ផ្គង់ស្បៀងក្នុងតំបន់ និងពិភពលោក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសចូលរួមចំណែកក្នុងសង្វាក់ផលិតកម្ម ផ្គត់ផ្គង់ស្បៀងក្នុងតំបន់ និងពិភពលោក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសចូលរួមចំណែកប្រកួតប្រជែងខ្សែសង្វាក់ផលិតកម្ម ក្នុងការផ្គត់ផ្គង់ស្បៀងអាហារទាំងក្នុងតំបន់ និងពិភពលោក ខណៈដែលស្បៀងជាអាហារចាំបាច់ដែលមិនអាចខ្វះបាន។

នៅក្នុងឱកាសអញ្ជើញពិនិត្យពីវឌ្ឍនភាព នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប និងជួបសំណេះសំណាលជាមួយប្រជាកសិករ នៅស្រុកពាមរក៍ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ដោយសារវិបត្តិជំងឺកូវីដ-១៩ បានធ្វើឲ្យពិភពលោក និងប្រទេសកម្ពុជា ជួបផលប៉ះពាល់ជាច្រើនទាំងវិស័យទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម ជាដើម ប៉ុន្តែ កម្ពុជាមានចំណុចខ្លាំងមួយ គឺវិស័យកសិកម្មរបស់កម្ពុជាមានការរីកចម្រើន និងមានឧត្តមភាពសម្រាប់ជាតិ។

លោកនាយករដ្ឋមន្រ្តី បានឲ្យដឹងថា កម្ពុជាជាប្រទេសខ្លាំងក្នុងវិស័យកសិកម្ម ដោយសារតែវិបត្តិកូវីដ-១៩ បានប្រែក្លាយឲ្យប្រជាកសិករឲ្យពង្រីកការផលិតទាំងដំណាំស្រូវ បន្លែ ការចិញ្ចឹមសត្វ ដើម្បី បំពេញសេចក្តីហូបចុករបស់ប្រជាពលរដ្ឋ និងការនាំចេញ។ ជាមួយគ្នានេះទៀត រាជរដ្ឋាភិបាលក៏បានទម្លាក់កញ្ចប់ថវិកាជាតិ ព្រមទាំងបច្ចេកទេសនៃការចិញ្ចឹម និងការដាំដុះ ដើម្បីជួយដល់កសិករក្នុងការផលិតឲ្យទទួលជោគជ័យ ដែលជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងការផ្គត់ផ្គង់តម្រូវការទីផ្សារ។

លោកបន្តថា ៖ « សូមបញ្ជាក់ឡើងវិញថា កម្ពុជានឹងចូលរួមក្នុងក្របខណ្ឌតំបន់ក្នុងខ្សែចង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់ ព្រោះកម្ពុជាមានសមត្ថភាព ដែលសល់ជាស្រូវជិត៦លានតោន ហើយបើគិតជាអង្ករក៏ជិត ៤លានតោនដែរក្នុងមួយឆ្នាំ។ អញ្ចឹង កម្ពុជាមានសមត្ថភាពចូលរួមនៅក្នុងការផ្គត់ផ្គង់ស្បៀង មិនត្រឹមតែដោះស្រាយបញ្ហាខ្លួនឯងទេ តែយើងអាចនឹងនាំចេញបានដោយសុំឲ្យមិត្តភក្តិបរទេស រឺអ្នកកាសែតបរទេស ដែលធ្លាប់បានសរសេរអត្ថបទនេះ ប្រហែលជា ៣-៤ អត្ថបទរួចហើយដែលគេចង្អុលចំមកយើង ប៉ុន្តែថ្ងៃនេះខ្ញុំចង់បញ្ជាក់ទៅអ្នកសារព័ត៌មានទាំងនោះវិញថា កម្ពុជានឹងចូលរួមនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ស្បៀង នៅក្នុងតំបន់ និងនៅក្នុងពិភពលោក ព្រោះមិនមែនគ្រាន់តែហូបទេស្រូវភាគច្រើនអង្ករភាគច្រើនរបស់យើងកំពុងនាំចូលទៅទីផ្សារអឺរ៉ុប ដែលឯកឧត្តម វេង សាខុន រាយការណ៍ឲ្យខ្ញុំម្សិលមិញឃើញ រាយការណ៍មកមួយទៀតការនាំចេញអង្កររបស់យើងទៅកាន់ទីផ្សារអឺរ៉ុបភាគច្រើនគឺអង្ករក្រអូប ព្រោះ គេត្រូវការអង្ករក្រអូប ទោះបីជាអ្នកឯងឲ្យបង់ពន្ធក៏ខ្ញុំនៅតែមានលទ្ធភាពដើម្បីនាំចេញបានដែរ »។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលជំងឺកូវីដ-១៩ កម្ពុជាបាននាំចេញអង្ករទៅអឺរ៉ុប ១៣ ៨០០០តោន នាំចេញទៅប្រទេសចិន ១៤ ៨០០០តោន នាំចេញទៅអាស៊ាន ៥៤០០០តោន នាំចំណិតដំឡូងមីជាង ១លានតោន ដំឡូងមីស្រស់ ៤៤១០០០០ម៉ឺនតោន ម្សៅដំឡូងមី ១៣០០០តោន កាកសំណល់ដំឡូងមី ៧០០០តោន គ្រាប់ស្វាយចន្ទីជិត ២០ម៉ឺនតោន គ្រប់ពោត ៩២០០០តោន សណ្តែកបាយ ៧០០តោន ចេកស្រស់ ១៥២០០០តោន ផ្លែក្រូចថ្លុង ១៣០០០តោន ផ្លែស្វាយ ៤៦០០០តោន ដំណាប់ស្វាយ ៤៣០០តោន ដូងប្រេង ២៧០០០តោន៕

អត្ថបទទាក់ទង