៦ ចំនុចគួរចាប់អារម្មណ៍ ក្នុងពិធីរៀបអភិសេកផ្អើលពិភពលោករបស់ព្រះអង្គម្ចាស់ Harry និង Meghan
ព្រះអង្គម្ចាស់ Harry បានពិធីរៀបអភិសេកជាមួយអតីតតារាសម្ដែង Meghan Markle នៅថ្ងៃសៅរ៍ ទី១៩ ខែឧសភានេះ ហើយពិធីជ័យមង្គលទាំងមូល បានធ្វើឡើងយ៉ាងឱឡារិក។
ខាងក្រោមនេះ មានរឿងរ៉ាវទាំង៦ ដែលប្រិយមិត្តប្រហែលជាអាចភ្ញាក់ផ្អើល៖
១. ការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់
ការចំណាយក្នុងពិធីរៀបអភិសេកព្រះអង្គម្ចាស់ Harry និង Meghan គឺអស់ប្រមាណជា ៤៥ លានដុល្លារ។ នេះបើតាមសារព័ត៌មាន CBS News ។
២. មុខម្ហូប
នៅក្នុងពិធីនេះទាំងមូល គឺមានមុខម្ហូបប្រមាណជា ៧៥០០ មុខ ដែលធ្វើសំអិតសំអាងដោយចុងភៅ ២៥ នាក់។
៣. មនុស្សម្នាតម្រង់ជួរតាមដងផ្លូវ
នៅតាមដងផ្លូវ មានមនុស្សម្នាច្រើនជាង ១០០,០០០ នាក់ ដែលឈរជួររង់ចាំមើលរទេះពិធីមង្គលរបស់ព្រះអង្គម្ចាស់ Harry និង Meghan ។
៤. ផ្កាចម្រុះសម្រាប់អបអរសាទរ
នៅក្នុងពិធីជ័យមង្គលនេះ មានបណ្ដាប្រទេស Commonwealth ទាំង៥៣ ផ្ញើផ្កាតំណាងប្រទេសប្លែកៗគ្នាទាំង៥៣ប្រភេទ ដើម្បីអបអរសាទរ។
៥. ចំនួនអ្នកចែកចាយតាមបណ្ដាញសង្គម
នៅលើបណ្ដាញសង្គម Twitter មានអ្នកប្រើប្រាស់ ប្រមាណជា ៣.៤លាន បានចែកចាយព័ត៌មានពីពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ Harry និង Meghan ។
៦. ចំនួនអ្នកតាមដានពិធីនៅក្នុងសហរដ្ឋអាមេរិក
ក្នុងសហរដ្ឋអាមេរិក មានអ្នកទស្សនាប្រមាណជា ២៩.២ លាននាក់ តាមដានពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់អង់គ្លេស។ ចំនួននេះ រៀងច្រើនជាងកាលពិធីជ័យមង្គលរបស់ព្រះអង្គម្ចាស់ William និង Kate Middleton ដែលមានអ្នកទស្សនាក្នុងសហរដ្ឋអាមេរិកប្រមាណជា២២.៨ លាននាក់ ប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរ កាលពិធីរៀបអភិសេកព្រះអង្គម្ចាស់ William និង Kate Middleton មានការចាក់ផ្សាយតែ ១១ប៉ុស្តិ៍ ក្នុងសហរដ្ឋអាមេរិក តែពេលនេះ មានដល់ទៅ១៥ប៉ុស្តិ៍៕