ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុនអាកាសចរណ៍មួយរបស់ថៃ នឹងចាប់ផ្តើមជើងហោះហើរ បាងកក-សៀមរាប ឡើងវិញ ចាប់ពីថ្ងៃទី៣ ខែមីនា ២០២២

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 64
ក្រុមហ៊ុនអាកាសចរណ៍មួយរបស់ថៃ នឹងចាប់ផ្តើមជើងហោះហើរ បាងកក-សៀមរាប ឡើងវិញ ចាប់ពីថ្ងៃទី៣ ខែមីនា ២០២២ ក្រុមហ៊ុនអាកាសចរណ៍មួយរបស់ថៃ នឹងចាប់ផ្តើមជើងហោះហើរ បាងកក-សៀមរាប ឡើងវិញ ចាប់ពីថ្ងៃទី៣ ខែមីនា ២០២២

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញប្រកាសព័ត៌មានថា ក្រុមហ៊ុនអាកាសចរណ៍ Thai Smile របស់ប្រទេសថៃ នឹងចាប់ផ្តើមហោះហើរឡើងវិញ ពីទីក្រុងបាងកក មកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅកាន់ទីក្រុងបាងកក ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២តទៅ។

តាមការបញ្ជាក់បន្ថែមរបស់ក្រសួងទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិរបស់ប្រទេសថៃមួយនេះ នឹងបើកការហោះហើរត្រង់២ជើងក្នុង១សប្តាហ៍។
ក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងសាធារណជន បន្តចូលរួមផ្សព្វផ្សាយ ក៏ដូចជាជំរុញទេសចរអន្តរជាតិមកកាន់គោលដៅទេសចរណ៍ខេត្តសៀមរាប ដែលជាគោលទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តដ៏សំខាន់បំផុតមួយរបស់កម្ពុជា។

ក្រសួងបានបន្តថា ដោយអត្រានៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទូទាំងប្រទេសកម្ពុជា សម្រេចបានប្រមាណជាង ៩០%នៃចំនួនប្រជាជនសរុប១៦លាននាក់ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ និងការអនុវត្តវិធានសុវត្ថិភាពបានយ៉ាងល្អ កម្ពុជាគឺជាគោលដៅទេសចរណ៍សុវត្ថិភាព និងបានបើកទទួលទេសចរអន្តរជាតិដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ក្នុងករណីអ្នកដំណើរពិនិត្យឃើញអវិជ្ជមានកូវីដ-១៩ ពេលមកដល់កម្ពុជា៕

អត្ថបទទាក់ទង